ប្រធានាធិបតីស្តីទីអាល់ហ្សេរី លោក Abdelkader Bensalah |
លោក Bensalah បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលនិងស្ថាប័នរដ្ឋបាលដែលពាក់ព័ន្ធនានា នឹងរួមជាមួយលោក ដើម្បីរៀបចំការបោះឆ្នោតប្រកបដោយសេរីទាំងស្រុង ព្រមទាំងជំនះពុះពារលើរាល់ភាពខុសគ្នានិងធ្វើសកម្មភាពក្នុងគោលបំណង"ដើម្បីប្រទេសអាល់ហ្សេរីនាពេលអនាគត" ផងដែរ។ លោកក៏បានអំពាវនាវដល់អ្នកនយោបាយគ្រប់ជាន់ថ្នាក់និងប្រជាជនអាល់ហ្សេរីទាំងមូលឱ្យទៅបោះឆ្នោតដោយមានជំនឿទុកចិត្ត ដើម្បីរួមកសាងមូលដ្ឋានគតិយុត្តិ ថ្មី និងត្រួសត្រាយផ្លូវសម្រាប់ «ប្រព័ន្ធនយោបាយថ្មីមួយ» សំដៅឆ្លើយតបនឹងសេចក្តីបំណងប្រាថ្នារបស់ប្រជាជនផងដែរ៕