អាល្លឺម៉ង់អូសបន្លាយការត្រួតពិនិត្យព្រំដែនដល់ខែឧសភាឆ្នាំ២០១៦

Chia sẻ
(VOVworld)-ចំពោះមុខសម្ពាធនៃចរន្តជនអន្តោប្រវែសន៍ដែលគ្មានសញ្ញា ថយចុះនេះ នាថ្ងៃទី១១កុម្ភៈ ក្រសួងមហាផ្ទៃអាល្លឺម៉ង់បានឲ្យដឹងថា

អាល្លឺម៉ង់អូសបន្លាយការត្រួតពិនិត្យព្រំដែនដល់ខែឧសភាឆ្នាំ២០១៦ - ảnh 1
អាល្លឺម៉ង់អូសបន្លាយការត្រួតពិនិត្យព្រំដែនដល់ខែឧសភាឆ្នាំ២០១៦


(VOVworld)-ចំពោះមុខសម្ពាធនៃចរន្តជនអន្តោប្រវែសន៍ដែលគ្មានសញ្ញា ថយ
ចុះនេះ នាថ្ងៃទី១១កុម្ភៈ ក្រសួងមហាផ្ទៃអាល្លឺម៉ង់បានឲ្យដឹងថា នឹង អូសបន្លាយការ
ត្រួតពិនិត្យព្រំដែនបន្ថែមរយៈពេល៣ខែទៀត​ពោលគឺដល់ខែ ឧសភាខាងមុខ។ សេចក្តីសម្រេចនេះត្រូវបានអាល្លឺម៉ង់ជូនដំណឹងទៅកាន់ គណៈកម្មាធិការសហ
ភាពអឺរ៉ុប (EC) និងបណ្តាប្រទេសតំបន់ Shengen។

       ចំណុចសំខាន់នៃផែនការត្រួពិនិត្យនាពេលខាងមុខគឺខ្សែព្រំដែនជាមួយ
អូទ្រីស។​អាល្លឺម៉ង់ក៏បានជូនដំណឹងឲ្យ អូទ្រីសដឹងអំពីផែនការនេះហើយក៏ទទួល បានការស្រុះចិត្តគំនិតពី អូទ្រីសផងដែរ។

       ទាក់ទិនដល់បញ្ហាជនអន្តោប្រវេសន៍នេះ នាថ្ងៃទី១២កុម្ភៈប្រធានាធិបតី
ទួរគី  Recep Tayyip Erdogan បានរំលឹកឡើងវិញការព្រមានថា នឹងបណ្តេញ
ចេញជនអន្តោប្រវេសន៍ស៊ីរីជាង២លាននាក់ដែលកំពុងច្រក កោននៅតំបន់ព្រំ
ដែនទួរគី។ លោករូបនេះ ក៏បានជម្រុញអ.ស.បដោយ ស្នើរ ឲ្យប្រទេសជាសមាជិក
នានាជួយទួរគីក្នុងស្ថានភាពដែលជនអន្តោប្រវេស ន៍ហូសកម្រិតដូច្នេះ៕

ប្រតិកម្មទៅវិញ