អាល្លឺម៉ង់អំ​ពាវ​នាវ​ឱ្យសហភាព​អឺ​រ៉ុបនិងអាមេរិក តភ្ជាប់​ការចរចា FTA

Chia sẻ
(VOVWORLD) - រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ លោក Christian Lindner នៅថ្ងៃទី២០ ខែមីនា បានអំពាវនាវឱ្យមានវង់ចរចារថ្មី ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងសហភាពអឺរ៉ុប(EU) និងសហរដ្ឋអាមេរិក។
អាល្លឺម៉ង់អំ​ពាវ​នាវ​ឱ្យសហភាព​អឺ​រ៉ុបនិងអាមេរិក តភ្ជាប់​ការចរចា FTA - ảnh 1កំពង់ផែនៅទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក។ (រូបថត៖ AFP/TTXVN)

យោងតាមលោក Christian Lindner អឺរ៉ុបគួរតែបន្តការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរអាត្លង់ទិក។ ជាពិសេសនៅក្នុងវិបត្តិអ៊ុយក្រែននាបច្ចុប្បន្ន កាន់តែឲ្យយើងមើលឃើញច្បាស់អំពីសារៈ សំខាន់នៃពាណិជ្ជកម្មសេរីជាមួយដៃគូនៅជុំវិញពិភពលោក។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរអាត្លង់ទិក (TAFTA) ត្រូវបានស្នើឡើងតាំងពីទសវត្សរ៍ឆ្នាំ១៩៩០។ ក្នុងអំឡុងពេលចាប់ពីឆ្នាំ ២០១៣-២០១៧ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានពិភាក្សាអំពីកិច្ចព្រមព្រៀងមួយដែលបានហៅថា ភាពជាដៃគូពាណិជ្ជកម្មនិងវិនិយោគអន្តរអាត្លង់ទិក (TTIP)។ ប៉ុន្តែនៅពេលដែលបានឡើងកាន់តំណែង អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ចប់ការចរចារ TTIP ហើយបានបង្កឱ្យមានជម្លោះពាណិជ្ជកម្មជាបន្តបន្ទាប់ជាមួយ EU។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អាជ្ញាធរអឺរ៉ុបមួយចំនួនបានសម្តែងការគាំទ្រ ចំពោះការតភ្ជាប់ការចរចា ប៉ុន្តែមួយចំនួនទៀតមានការប្រុងប្រយ័ត្នជាង៕

 

ប្រតិកម្មទៅវិញ