|
អាល្លឺម៉ង់អនុម័តលើក្រមច្បាប់ស្តីពីជនអន្តោប្រវេសន៍ទី ២ (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៥ កុម្ភៈ រដ្ឋសភាអាល្លឺម៉ង់បានអនុម័តលើក្រមច្បាប់ទី
២ ស្តីពីជនអន្តោប្រវេសន៍។ ជនចំណាកស្រុកដែលចូលទៅអាល្លឺម៉ង់នឹងត្រូវ
បាន ជ្រើសរើស ហើយផលប្រយោជន៍នៃបណ្ដាក្រមជនអន្តោប្រវេសន៍នឹង
ខុសពីគ្នា។ ក្នុងរយៈពេលស្នាក់នៅអាល្លឺម៉ង់ មុខសញ្ញានេះគ្មានសិទ្ធិជ្រើរើស
លំនៅដ្ឋាន ដោយសេរីឡើយ។ ជនចំណាកស្រុកដែលទទួលបានប្រាក់ជំនួយ
ឧបត្ថម្ភជាធម្មតាជាគឺអ្នកមិនស្ថិតក្នុងបញ្ជីឈ្មោះទទួលបែបបទជនអន្តោ
ប្រវេសន៍តាមអនុសញ្ញា Geneva ប៉ុន្តែ គេ មិនអាចវិលត្រឡប់មកប្រទេសវិញ
ដោយសារគេមានគ្រោះអាសន្នប្រឈមមុខនឹងទារុណកម្មនិងការប្រហារជីវិត។
ដោយហេតុនេះ គេនឹងត្រូវបានផ្តល់លិខិតស្នាក់នៅក្នុងរយៈពេល ១ ឆ្នាំ ដែល
ត្រូវបានពន្យាពេលជារៀងរាល់ឆ្នាំ។ ក្រោយរយៈពេល ២ ឆ្នាំ គេនឹងមានសិទ្ធិ
អញ្ជើញគ្រួសារជួបជុំនៅអាល្លឺម៉ង់។ តាមច្បាប់ថ្មីក្នុងករណី ជនចំណាកស្រុក
នៅអាល្លឺម៉ង់ដែលសម្រេចវគ្គបណ្តុះបណ្ដាលវិជ្ជាជីវៈនឹងត្រូវបានអនុញ្ញាត
ធ្វើការនៅប្រទេសនេះក្នុងរយៈពេល ២ ឆ្នាំ។ រដ្ឋាភិបាល អាល្លឺម៉ង់នឹងចំណាយ
សំរាប់វគ្គសិក្សនេះ ជនអន្តោប្រវេសន៍គ្រាន់តែបង់ ១០ អឺរ៉ូ ក្នុងមួយឆ្នាំប៉ុណ្ណោះ។
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀតនៅកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងអន្តោ
ប្រវេសន៍បណ្ដាប្រទេស EU នាថ្ងៃទី ២៥ កុម្ភៈ រដ្ឋមន្ត្រីទាំងនេះបានឯកភាព
បង្កើនការត្រួតពិនិត្យនៅខ្សែព្រំដែននៅខាង ក្រៅចំពោះជនចំណាកស្រុកទាំង
អស់ដែលហូរទៅ EU ។ប្រជាពលរដ្ឋ EU នឹងត្រូវបានត្រួតពិនិត្យព្រមៗគ្នា
ដូច្នេះពេលវេលាឆ្លងដែននៅព្រលានយន្តហោះនឹងយូរថែមទៀត។ នេះគឺជា
វិធានការដែលបារាំងនិងបែលហ្ស៊ីកទាមទាពិសេសសំដៅទប់ស្កាត់ភេរវករ
វិលត្រឡប់ពីស៊ីរី។
នាថ្ងៃដដែល ក្រសួងការបរទេសក្រិកបានកោះហៅឯកអគ្គរដ្ឋទូតប្រទេស
នេះប្រចាំនៅអូស្ត្រីសដើម្បីពិគ្រោះយោបល់ដែលទាក់ទិនដល់សន្និសីទ
ពិភាក្សា អំពីបញ្ហាជនអន្តោប្រវេសន៍របស់បណ្ដាប្រទេស Balkan ខាងលិច។
ដោយសារ ក្រិកគឺជាប្រទេសដែលទទួលរងការជះឥទ្ធិពលដ៏ធ្ងន់ធ្ងរពីវិបត្តិ
ជនអន្តោប្រវេសន៍នៅ អឺរ៉ុប៕