អាល្លឺម៉ង់-អ៊ីតាលីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយវិបត្តិជនអន្តោប្រវេសន៍

Chia sẻ
(VOVworld) – ថ្លែងមតិនៅទីក្រុង Rome​ ក្នុងដំណើរ
ទស្សនកិច្ចនៅអ៊ីតាលី នាថ្ងៃទី ៥ ឧសភា​ អធិការបតី
អាល្លឺម៉ង់ លោកស្រី Angela Merkel និងសមភាគី
ប្រទេសម្ចាស់ផ្ទះ លោក Matteo Renzi បានសង្កត់ធ្ងន់
ទៅលើភាពចាំបាច់នៃកិច្ច សហប្រតិបត្តិការទ្វេភាគី
ក្នុងការដោះស្រាយវិបត្តិជនអន្តោប្រវេសន៍ដោយឈលើ
វិធានការរួមរបស់ EU នាបច្ចុប្បន្ន។ 

អាល្លឺម៉ង់-អ៊ីតាលីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយវិបត្តិជនអន្តោប្រវេសន៍ - ảnh 1
អាល្លឺម៉ង់-អ៊ីតាលីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយវិបត្តិជនអន្តោប្រវេសន៍ (Image: VNA)

(VOVworld) – ថ្លែងមតិនៅទីក្រុង Rome​ ក្នុងដំណើរទស្សនកិច្ចនៅអ៊ីតាលី នាថ្ងៃទី
 ៥ ឧសភា​ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងសមភាគី ប្រទេសម្ចាស់
ផ្ទះ លោក Matteo Renzi បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃកិច្ច សហប្រតិបត្តិ
ការទ្វេភាគីក្នុងការដោះស្រាយវិបត្តិជនអន្តោប្រវេសន៍ដោយឈលើ វិធានការរួម
របស់ EU នាបច្ចុប្បន្ន។ ថ្នាក់ដឹកនាំទាំងពីររូបនេះបានឲ្យដឹងថា៖ អាល្លឺម៉ង់និង
អ៊ីតាលីមានរបៀបទាក់ទងរួមជាមួយដំណោះស្រាយវិបត្តិជនអន្តោ ប្រវេសន៍ ព្រម
ទាំង រិះគន់គោលនយោបាយបិទចក្រព្រំដែនរបស់អូទ្រីស។ អ្នកប្រមុខរដ្ឋាភិបាល
ទាំងនេះសុទ្ធតែឯកភាពថា៖ ប្រទេសស្ថិតនៅខាងក្រៅខ្សែ ព្រំដែនរបស់  EU ដូច
អ៊ីតាលីជានិច្ចកាលរងការដាក់សម្ពាធន៍ធំពីរលកជនភៀស ខ្លួននិងគោលនយោ
បាយរបស់អូទ្រីសធ្វើឲ្យស្ថានភាពអាក្រក់ទៅៗប៉ុណ្ណោះ ជាពិសេសគឺជនភៀសខ្លួន
ពីអាហ្វ្រិកខាងជើងហូរទៅអឺរ៉ុបឆ្លងកាត់អ៊ីតាលី។ នាយករដ្ឋមន្ត្រីប្រទេសទាំងពីរ
ក៏បានវាយតំលៃខ្ពស់ចំពោះការផ្តើមគំនិតថ្មីដែល បណ្ដាថ្នាក់ដឹកនាំ EU បាន
ផ្តើមឡើងនា ២ សប្តាហ៍មុន​ តាមនោះ ប្រទេស EU នានាគប្បីប្រើប្រាស់មូលប្ប
ទានប័ណ្ឌជាតិអឺរ៉ុប​ (Eurobonds) ដើម្បីមានប្រភពហិរញ្ញវត្ថុជួយឧបត្ថម្ភអាហ្វ្រិក
ទប់ស្កាត់មូលហេតុនាំទៅរកជនភៀសខ្លួនហូរទៅអឺរ៉ុប៕ 

ប្រតិកម្មទៅវិញ