|
អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ថ្លែងមតិក្នុង
ពិធីបើកផ្សារណាត់ (រូបថតៈAFP/TTXVN ) |
(VOVworld)-ថ្លែងមតិក្នុងពិធីបើកផ្សារណាត់បច្ចេកវិទ្យាព័ត៌មានធំបំផុតលើពិភព
លោក Cebit ដែលប្រព្រឹត្តទៅនៅ Hannover របស់ប្រទេសន័រវ៉ែស អធិការបតី
អាល្លឺម៉ង់ លោកស្រី Angela Merkel បានអំពាវនាវចិន ធ្វើការប្រកួតប្រជែងដោយ
តម្លាភាពក្នុងការធ្វើអាជីវកម្ម។ តាមលោកស្រី Merkel ថា អង្គភាពអាជីវកម្ម ជាច្រើននៅចិនមានអារម្មណ៍ថា អង្គភាពអាជីវកម្មនៃប្រទេសសាមីទទួលបានការ អនុគ្រោះច្រើនជាង។ លោកស្រីក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃកិច្ចព្រម ព្រៀងគាំពារការវិនិយោគ រវាងបណ្តាអង្គភាពអាជីវកម្ម EU ជាមួយចិន ព្រមទាំង អះអាងនូវការផ្តួចផ្តើមគំនិត គាំទ្រការចុះហត្ថលេខារវាងភាគីទាំងពីរលើកិច្ច ព្រមព្រៀងនេះយ៉ាងចាប់ៗ។ ក្នុងពេលជាមួយគ្នានោះ ឧបនាយករដ្ឋមន្ត្រីចិន
លោក Ma Kai បានប្រកាសថា ប៉េកាំងត្រៀមជាស្រេច លុបបំបាត់របងពាណិជ្ជកម្ម សំដៅឈានទៅដល់ការកសាងទីផ្សាសកលលោក១។ លោកក៏អះអាងដែរថា
ចិនក៏ដូចជា អាល្លឺម៉ង់សុទ្ធតែជាទីផ្សារចម្បងនៅទិ្វបអាស៊ីនិងអ៊ឺរ៉ុប៕