អាល្លឺម៉ង់ផ្អាកសន្ធិសញ្ញាបត្យាប័នជាមួយហុងកុង (ចិន)

Chia sẻ
(VOVWORLD) - ប្រកាសផ្អាកសន្ធិសញ្ញាស្តីពីបត្យាប័នជាមួយតំបន់រដ្ឋបាលពិសេសហុងកុង (ចិន) ក្រោយរយៈពេលប៉ុន្មាន ម៉ោងបន្ទាប់ពីអាជ្ញាធរហុងកុងបានប្រកាសពន្យារពេលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានីតិបញ្ញតិ្ត។
អាល្លឺម៉ង់ផ្អាកសន្ធិសញ្ញាបត្យាប័នជាមួយហុងកុង (ចិន) - ảnh 1 រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់លោក Heiko Maas  (រូបថត៖ eutoday.net/TTXVN)

រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់លោក Heiko Maas កាលពីថ្ងៃទី ៣១ ខែកក្កដាបាន ប្រកាសផ្អាកសន្ធិសញ្ញាស្តីពីបត្យាប័នជាមួយតំបន់រដ្ឋបាលពិសេសហុងកុង (ចិន) ក្រោយរយៈពេលប៉ុន្មាន ម៉ោងបន្ទាប់ ពីអាជ្ញាធរហុងកុងបានប្រកាសពន្យារពេលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានីតិបញ្ញតិ្ត លើទឹកដីនេះ។

សន្ធិសញ្ញាបត្យាប័នរវាងអាល្លឺម៉ង់និងហុងកុងត្រូវបានចុះហត្ថលេខា នាឆ្នាំ ២០០៦។ សេចក្តីសម្រេច ចិត្តថ្មីរបស់រដ្ឋាភិបាលអាល្លឺម៉ង់ត្រូវបានគេចាត់ទុកថាពាក់ព័ន្ធនឹងច្បាប់សន្តិសុខជាតិដែលចិនទើបតែអនុ វត្តនៅហុងកុង។ ស្ថានទូតចិននៅទីក្រុងប៊ែរឡាំង បានចេញសេចក្តីប្រកាសភ្លាមៗដើម្បីប្រឆាំងជំទាស់ នឹងសេចក្តីសំរេចរបស់រដ្ឋាភិបាល អាល្លឺម៉ង់តែម្តង៕

ប្រតិកម្មទៅវិញ