|
អាល្លឺម៉ង់-បារាំងបន្តដាស់តឿនអ៊ុយក្រែនប្រគល់សិទ្ធិស្វ័យ័តសំរាប់ តំបន់ខាងកើត (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៤ កក្កដា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងប្រធានាធិបតីបារាំង លោក Francois Hollande បានជួបសន្ទនាតាម ទូរស័ព្ទជាមួយប្រធានរដ្ឋសភាអ៊ុយក្រែន លោក Vladimir Groisman ដើម្បីពិភាក្សាអំពីការអនុវត្តកញ្ចប់សន្តិភាពតាមកិច្ចព្រមព្រៀងទីក្រុង Minsk ។
ក្នុងនោះ ជំរុញដំណើការកែទម្រង់រដ្ឋធម្មនុញ្ញដោយមានគោលដៅគឺផែនការបែង ចែកអំណាចនៅប្រទេសអឺរ៉ុបខាងកើតនេះ។ ថ្នាក់ដឹកនាំទាំពីររូបនេះបាន ស្វាគមន៍ការជំរុញកំណែទម្រង់រដ្ឋធម្មនុញ្ញប៉ុន្តែស្នើរឲ្យធានាសិទ្ធិស្វ័យ័តឲ្យ
តំបន់ភាគខាងកើតនៅប្រទេសនេះក្នុងរដ្ឋធម្មនុញ្ញ (វិសោធនកម្ម)។ អាល្លឺម៉ង់
និងបារាំងសុទ្ធតែសម្តែងគោលបំណងថា៖ ភាគីនានានៅអ៊ុយក្រែននឹងទទួល
បានការយល់ព្រមអំពីបញ្ហាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញក៏ដូចជាដំណើការបោះ
ឆ្នោតក្នុងតំបន់ដើម្បីស្ថិរភាពយូរអង្វែងនៅតំបន់ខាងកើតអ៊ុយក្រែននិងបូរភាព
ដែនដីរបស់ ប្រទេសនេះ ផងដែរ៕