អាល្លឺម៉ង់បានបិទទ្វា​រោងចក្រថាមពលនុយក្លេអ៊ែរចុងក្រោយចំនួន ៣​ ជាផ្លូវការ

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ១៥ ខែមេសា ប្រទេស អាល្លឺម៉ង់បានបិទជាផ្លូវការនូវរោងចក្រថាមពលនុយក្លេអ៊ែរចុងក្រោយចំនួន៣ តាមនោះ បិទបញ្ចប់កម្មវិធីអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែររយៈពេល៦ទសវត្សរ៍ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវកំណើនបៃតងដោយគ្មានថាមពលនុយក្លេអ៊ែរ។ 
អាល្លឺម៉ង់បានបិទទ្វា​រោងចក្រថាមពលនុយក្លេអ៊ែរចុងក្រោយចំនួន ៣​ ជាផ្លូវការ - ảnh 1រោងចក្រថាមពលនុយក្លេអ៊ែរ Isar នៅទីក្រុង Essenbach ប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២។ (រូបថត៖ AFP/TTXVN)

រោងចក្រចំនួនបីដែលបានបិទគឺ Isar II Emsland និង Neckarwestheim II។ ការបិទរោងចក្រខាងលើត្រូវបានធ្វើឡើងបីខែក្រោយពីការគ្រោងទុក ដោយសារ តែវិបត្តិតម្លៃថាមពលដែលកើតចេញពីជម្លោះក្នុងប្រទេសអ៊ុយក្រែន។ ជំនួសឱ្យការបិទទ្វានៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ រដ្ឋាភិបាលរបស់អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានយល់ព្រមបន្តសកម្មភាពរបស់រោងចក្រទាំងនេះក្នុងរយៈពេល៣ខែ រហូតដល់ថ្ងៃទី ១៥ ខែមេសា។ រោងចក្រទាំងបីនេះ បានផ្គត់ផ្គង់ ៥%នៃការប្រើប្រាស់ថាមពលរបស់អាល្លឺម៉ង់ក្នុងរយៈពេល ៣ ខែកន្លងទៅ។ ដូច្នេះ ចាប់តាំងពីឆ្នាំ ២០០៣ រហូតមកដល់ពេលនេះ អាឡឺម៉ង់បានបិទម៉ាស៊ីនរ៉េអាក់ទ័រ នុយក្លេអ៊ែរចំនួន ១៦ ដោយកាត់បន្ថយយ៉ាងខ្លាំងនូវសមាមាត្រថាមពលដែលបានផ្គត់ផ្គង់សម្រាប់តម្រូវការប្រើប្រាស់របស់អាល្លឺម៉ង់៕

ប្រតិកម្មទៅវិញ