អាល្លឺម៉ង់នឹងរៀបចំការចរចាសន្តិភាពលីប៊ី

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១១ មករា អធិការបតីអាលឺម៉ង់ លោកស្រី Angela Merkel បានមានប្រសាសន៍ថា៖ អាល្លឺម៉ង់នឹងរៀបចំការចរចាសន្តិភាពលីប៊ីនៅទីក្រុងបែឡាំង ក្នុងកាលៈទេសៈ ទួរគីនិងរុស្ស៊ីបានអំពាវនាវភាគីប្រឆាំងនានានៅលីប៊ី ឯកភាពអំពីបទឈប់បាញ់មួយ។ 
អាល្លឺម៉ង់នឹងរៀបចំការចរចាសន្តិភាពលីប៊ី - ảnh 1 អាល្លឺម៉ង់នឹងរៀបចំការចរចាសន្តិភាពលីប៊ី (VNA)

(VOVworld) – នាថ្ងៃទី ១១ មករា អធិការបតីអាលឺម៉ង់ លោកស្រី Angela Merkel បានមានប្រសាសន៍ថា៖ អាល្លឺម៉ង់នឹងរៀបចំការចរចាសន្តិភាពលីប៊ីនៅទីក្រុងបែឡាំង ក្នុងកាលៈទេសៈ ទួរគីនិងរុស្ស៊ីបានអំពាវនាវភាគីប្រឆាំងនានានៅលីប៊ី ឯកភាពអំពីបទឈប់បាញ់មួយ។ ក្នុងសន្និសីទកាសែតរួមជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅទីក្រុងម៉ូស្គូរ លោកស្រី  Merkel បានសម្តែងនូវក្តីសង្ឃឹមថា៖ ដោយបណ្ដាការខំប្រឹងប្រែងរួមរបស់រុស្ស៊ីនិងទួរគីនឹងទទួលបានជោគជ័យ ព្រមទាំង អះអាងថា៖ អាល្លឺម៉ង់នឹងផ្ញើរសេចក្តីអញ្ចើញដល់ភាគីទាក់ទិននានាយ៉ាងឆាប់ៗដើម្បីចូលរួមសន្និសីទមួយនៅទីក្រុងបែកឡាំង។ ក្រៅពីនោះ អធិការបតីអាល្លឺម៉ង់ក៏បានសង្កត់ធ្ងន់ដែរថា៖  អ.ស.ប. នឹងធ្វើអធិបតីការចរចាពោលខាលើ ប្រសិនបើ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅនៅទីក្រុងបែកឡាំង ហើយភាកីទាក់ ទិននានានៅលីប៊ីត្រូវដើរតួរនាទីស្នូលសំដៅស្វែងរកដំណោះស្រាយមួយ។ តាមលោកស្រី Merkel ថា៖ គោលដៅនៃការចរចាលើកនេះគឺបង្កើតឱកាសដើម្បីលីប៊ីក្លាយទៅជាប្រទេសមានអធិបតេយ្យភាពនិងសន្តិភាពមួយ៕

ប្រតិកម្មទៅវិញ