|
អាល្លឺម៉ង់និងបារាំងសហការជាមួយគ្នាជួយនីហ្សេទប់ទល់នឹងរលកជនអន្តោប្រវេសន៍ (Image: VNA) |
(VOVworld) – រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Frank Walter Steinmeier
និងសមភាគីបារាំង លោក Jean Marc Ayrault បានមកបំពេញទស្សនកិច្ចនៅ
នីហ្សេ នាថ្ងៃទី ៣ ឧសភា ដែលត្រូវបានចាត់ទុកជាប្រទេសសំខាន់ក្នុងការ
ធ្វើដំណើររបស់ជនភៀសខ្លួនហូរទៅអឺរ៉ុប។ ថ្នាក់ដឹកនាំទាំងពីររូបនេះបាន
សន្យា ផ្តល់ជំនួយហិរញ្ញវត្ថុថែមទៀតសំរាប់ប្រទេសនេះដើម្បីទប់ទល់នឹង
មូលហេតុនាំទៅដល់រលកជនភៀសខ្លួន។ នៅជំនួបជាមួយប្រធានាធិបតី
ប្រទេសម្ចាស់ផ្ទះ លោក Mahamadou Issoufou លោក Steinmeier បានចាត់
ទុកថា៖ ប្រការសំខាន់នាបច្ចុប្បន្នគឺកែលំអរស្ថានភាពសន្តិសុខនៅនីហ្សេរ
និងលក្ខណៈជីវភាពរស់នៅក្នុងប្រទេសនេះ។ ក្នុងពេលនោះ លោក Ayrault
បានឲ្យដឹងថា៖ ទ្វីបអឺរ៉ុបនិងទ្វីបអាហ្វ្រិកមានវាសនារួមដូច្នេះភាគីទាំងពីរ
គប្បីសហប្រតិបត្តិការក្នុងការទប់ទល់នឹងការសាកល្បងរួម៕