|
រូបថតៈ Reuters |
(VOVworld)-អធិការបតីអាល្លឺម៉ង់លោកស្រី Angela Markel និងប្រធានា ធិបតីបារាំង
លោក Francois Hollande នាថ្ងៃទី៦មករា បានមានជំនួបចរចារ តាមទូរស័ព្ទសំដៅ
ពិភាគ្សាអំពីស្ថានភាពនយោបាយនៅក្រិក។ ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ បាន
មានទស្សនបញ្ច្រាសគ្នាស្តីពីការដែលក្រិកអាចនឹង ដកចេញពីតំបន់ Eurozone ប៉ុន្តែ
អះអាងថា ទោះបីជាមានរដ្ឋាភិបាលថ្មី ណាមួយបានបង្កើតក្រោយការបោះឆ្នោត
សកលដែលប្រព្រឹត្តិទៅនាថ្ងៃ២៥ មករាខាងមុខ សុទ្ធតែគោរពកត្តាព្វកិច្ចអន្តរជាតិ គឺទូទាត់រាល់បំណុលដែល ប្រទេសនេះខ្ចីពីម្ចាស់បំណុលអន្តរជាតិតាំងពីឆ្នាំ២០១០
មក។អ្នកនាំពាក្យ របស់លោកស្រី Markel ឲ្យដឹងថា ប៊ែកឡាំងរំពឹងថា ក្រិកនៅតែ
ជាសមាជិក របស់ Eurozone។ ក្នុងពេលជាមួយគ្នានោះ លោក Hollande បានចាត់
ទុកថា ការនៅជាមួយ Eurozoneដែរឬអត់នោះ គឺអាស្រ័យទៅលើការសម្រេចរបស់
ប្រជាជនក្រិក៕