អាល្លឺម៉ង់និងបារាំងជំរុញយ៉ាងខ្លាំងកិច្ចព្រមព្រៀងស្តីអំពីការកែទម្រង់ Eurozone

Chia sẻ
(VOVWORLD) - បន្ទាប់ពីសម្ព័ន្ធគណបក្សអភិរក្សសម្ព័ន្ធប្រជាធិបតេយ្យ/សង្គម (CDU/SCU) របស់អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ទទួលបានកិច្ចព្រមព្រៀងបថម មានលក្ខណៈ «លោតផ្លោះ» ជាមួយគណបក្សប្រជាធិបតេយ្យ (SPD) អាល្លឺម៉ង់និងបារាំងនឹងមានកាយវិការជំរុញយ៉ាងខ្លាំងការខំប្រឹងប្រែងកែទម្រង់សហភាពអឺរ៉ុប (EU) ក្នុងពេលដែលរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃប្រទេសទាំងពីរបានជួបធ្វើការនៅទីក្រុង
ប៉ារីសនាសប្តាហ៍នេះ។
អាល្លឺម៉ង់និងបារាំងជំរុញយ៉ាងខ្លាំងកិច្ចព្រមព្រៀងស្តីអំពីការកែទម្រង់ Eurozone - ảnh 1 អាល្លឺម៉ង់និងបារាំងជំរុញយ៉ាងខ្លាំងកិច្ចព្រមព្រៀងស្តីអំពីការកែទម្រង់ Eurozone

(VOVworld) – បន្ទាប់ពីសម្ព័ន្ធគណបក្សអភិរក្សសម្ព័ន្ធប្រជាធិបតេយ្យ/សង្គម (CDU/SCU) របស់អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ទទួលបានកិច្ចព្រមព្រៀងបថម មានលក្ខណៈ «លោតផ្លោះ» ជាមួយគណបក្សប្រជាធិបតេយ្យ (SPD) អាល្លឺម៉ង់និងបារាំងនឹងមានកាយវិការជំរុញយ៉ាងខ្លាំងការខំប្រឹងប្រែងកែទម្រង់សហភាពអឺរ៉ុប (EU) ក្នុងពេលដែលរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃប្រទេសទាំងពីរបានជួបធ្វើការនៅទីក្រុងប៉ារីសនាសប្តាហ៍នេះ។ តាមផែនការ នាថ្ងៃទី ១៨ មករា រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ លោក Peter Almaiter នឹងជួបធ្វើការជាមួយ សមភាគីបារាំង លោក Bruno Le Maire នៅទីក្រុងប៉ារីស មួយថ្ងៃបន្ទាប់ពីបណ្ដាអ្នកជំនាញការសេដ្ឋកិច្ចជួរមុខរបស់បារាំងនិងអាល្លឺម៉ង់ប្រកាសសំណូមពរថ្មីសំរាប់ការកែទម្រង់តំបន់ចាយប្រាក់អឺរ៉ូ (Eurozone)។ មជ្ឈដ្ឋានអ្នកវិភាគបានបញ្ជាក់ថា៖ ជំនួបរវាងរដ្ឋមន្ត្រីហិរញ្ញវត្ថុ អាល្លឺម៉ង់និងបារាំងលើកនេះជាសញ្ញាដែលសរឲ្យឃើញថា៖ បែកឡាំងកំពុងត្រៀមរៀបចំឲ្យការចរចាជាមួយប៉ារីសរួមជាមួយបណ្ដាការចរចាអំពីការបង្កើតរដ្ឋាភិបាលថ្មីរបស់អធិការបតី Merkel ជាមួយគណបក្ស SPD ដែលគ្រោងនឹងចាប់ផ្តើមនាចុងខែមករាប្រសិនបើបណ្ដាសមាជិក SPD អនុម័តនៅមហោសន្និបាតនាថ្ងៃទី ២១ មករា ខាងមុខ៕ 

ប្រតិកម្មទៅវិញ