|
អាល្លឺម៉ង់ដោះលែងជនសង្ស័យមួយរូបទាក់ទិនដល់ការវាយប្រហារភេរវកម្ម (VNA) |
(VOVworld) - នាថ្ងៃទី ២៩ ធ្នូ បុរសម្នាក់ជនជាតិទុយនេស៊ី អាយុ ៤០ ឆ្នាំ
ទើបនឹងត្រូវបានសមត្ថកិច្ចអាល្លឺម៉ង់ដោះលេងក្រោយរយៈពេល ១ ថ្ងៃត្រូវ
បាន ចាប់ឃុំខ្លួនដោយសង្ស័យទាក់ទិនដល់ការវាយប្រហារភេរវកម្មតម្រង
ទៅលើផ្សារ ណូអែលនៅរដ្ឋធានីបែកឡាំងដែលធ្វើឲ្យមនុស្សចំនួន ១២ នាក់
ត្រូវស្លាប់និង ៥៦ នាក់ទៀតរងរបួស។ អ្នកនាំពាក្យខុទ្ទកាល័យរដ្ឋអាជ្ញា
សហព័ន្ធអាល្លឺម៉ង់ លោក Frauke Kohler បានទទួលស្គាល់ពត៌មានពោល
ខាងលើ។ នាបច្ចុប្បន្ន សមត្ថកិច្ច អាល្លឺម៉ង់កំពុងធ្វើការស៊ើបអង្កេតយ៉ាង
សកម្មដើម្បីកំណត់កេមើលថាតើមាន បណ្តាញភេរវកម្មណាដែលបានជួយ
មេគំនិត Anis Amri ដំណើរការវាយប្រហារក៏ដូចជាជួយគាត់រត់កេចទៅ
ហូឡង់និងបារាំងមុនពេលប៉ូលីសអ៊ីតាលីធ្វើការកំចាត់នៅទីក្រុង Milan
នាថ្ងៃទី ២៣ ធ្នូ៕