|
អាល្លឺម៉ង់ចង់មានកួតាទទួលជនអន្តោប្រវេសន៍ក្នុងទូទាំងអឺរ៉ុប (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៣ វិច្ឆិកា អ្នកនាំពាក្យរងរដ្ឋាភិបាលអាល្លឺម៉ង់ លោក
Georg Streiter បានឲ្យដឹងថា៖ រដ្ឋាភិបាលនៃប្រទេសនេះផ្តល់អាទិភាពស្វែង
រកវិធានការណ៍ដាក់កួតាទទួលជនអន្តោប្រវេសន៍ក្នុងទូទាំងអឺរ៉ុប ក្នុងនោះ
សិទ្ធិ ជ្រកកោណជាសារវ័ន្តនៅត្រូវបានរក្សាក៏ដោយ។ លោក Streiter បាន
ឲ្យដឹងថែម ទៀតថា៖ សេចក្តីប្រកាសពោលខាងលើត្រូវបានផ្តើមឡើងបន្ទាប់
ពីសម្ព័ន្ធភាព គណៈបក្សសង្គមគ្រិស្ដសាសនា (CSU) បានអំពាវានាវដាក់
កំហិតក្នុងការទទួល ជនចំណាកស្រុកនៅអាល្លឺម៉ង់។ អភិបាលរដ្ឋ Sachsen
-Anhalt លោក Reiner Haseloff ក៏បានអំពាវនាវឲ្យដាក់កំហិតទទួលជន
អន្តោប្រវេសន៍នៅរដ្ឋនិមួយៗផងដែរ។ នាថ្ងៃដដែល ប្រធានក្រុមប្រឹក្សារ
អឺរ៉ុប (EU) លោក Donald Tusk បានឲ្យដឹងថា៖ ថ្នាក់ដឹកនាំទាំងឡាយរបស់
សហភាពអឺរ៉ុប (EU) និងទួរគីនឹងធ្វើ កិច្ចប្រជុំនៅទីក្រុង Brussels (ហែលហ្ស៊ីក)
នាថ្ងៃទី ២៩ វិច្ឆិកា ខាងមុខ ដើម្បី ពិភាក្សាអំពីរបៀបដោះស្រាយវិបត្តិជន
អន្តោប្រវេសន៍នាបច្ចុប្បន្ន ក៏ដូចជា កែលំអរទំនាក់ទំនងរវាង EU និង Ankara
ទៀតផង៕