អាល្លឺម៉ង់កំណត់គោលដៅលើសហភាពអឺរ៉ុបអនុម័តលើកញ្ចប់ថវិការស្តារសេដ្ឋកិច្ចឡើងវិញចំនួន ៧៥០ ពាន់លានអឺរ៉ូក្នុងរយៈពេល ២ សប្តាហ៍ខាងមុខ

Chia sẻ
(VOVWORLD) - អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានមានប្រសាសន៍ថាប្រទេសអាល្លឺម៉ង់និងបារាំង នឹងប្តេជ្ញាចិត្តជម្រុញសមាជិកដទៃទៀតក្នុងសហភាពអឺរ៉ុប (EU) ឲ្យឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងលើកញ្ចប់ថវិការស្តារសេដ្ឋកិច្ចឡើងវិញដែលមានទឹកប្រាក់ចំនួន ៧៥០ ពាន់លានអឺរ៉ូ ដែលត្រូវបានគណៈកម្មការអឺរ៉ុបស្នើឡើងកាលពីដើមខែមិថុនាឆ្នាំ ២០២០ ។
អាល្លឺម៉ង់កំណត់គោលដៅលើសហភាពអឺរ៉ុបអនុម័តលើកញ្ចប់ថវិការស្តារសេដ្ឋកិច្ចឡើងវិញចំនួន ៧៥០ ពាន់លានអឺរ៉ូក្នុងរយៈពេល ២ សប្តាហ៍ខាងមុខ - ảnh 1 មេដឹកនាំអាល្លឺម៉ង់និងបារាំងនៅក្នុងសន្និសីទសារព័ត៌មានរួមកាលពីថ្ងៃទី ២៩ ខែមិថុនា (រូបថត៖ vov)

ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron នារសៀលថ្ងៃទី ២៩ មិថុនានៅជាយក្រុងប៊ែរឡាំង អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានមានប្រសាសន៍ថាប្រទេសអាល្លឺម៉ង់និងបារាំង នឹងប្តេជ្ញាចិត្តជម្រុញសមាជិកដទៃទៀតក្នុងសហភាពអឺរ៉ុប (EU) ឲ្យឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងលើកញ្ចប់ថវិការស្តារសេដ្ឋកិច្ចឡើងវិញដែលមានទឹកប្រាក់ចំនួន ៧៥០ ពាន់លានអឺរ៉ូ ដែលត្រូវបានគណៈកម្មការអឺរ៉ុបស្នើឡើងកាលពីដើមខែមិថុនាឆ្នាំ ២០២០ ។

ចំពោះអាទិភាពនៃសកម្មភាពរបស់ EU នាពេលខាងមុខ ដែលប្រទេសអាល្លឺម៉ង់កាន់តំណែងជាប្រជានប្តូរវេនក្នុងរយៈពេល ៦ ខែ ពោលគឺចាប់ពីថ្ងៃទី១ ខែកក្កដា ភាគីអាឡឺម៉ង់បានឲ្យដឹងថាអាទិភាពសំខាន់បំផុតទាំង ៣ រួមមាន ការអនុម័តយ៉ាងឆាប់រហ័សលើកញ្ចប់ថវិការស្តារសេដ្ឋកិច្ចឡើងវិញនិងថវិកាអឺរ៉ុប ; ការដោះស្រាយឯកសារ Brexit ជាមួយអង់គ្លេស និងការកែសម្រួលទំនាក់ទំនងជាមួយចិនផងដែរ។ អធិការបតីអាល្លឺម៉ង់ Angela Merkel ក៏បានវាយតម្លៃថាក្នុងបរិបទនេះចំណងសាមគ្គីភាពអាឡឺម៉ង់ - បារាំងកាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់ចំពោះអឺរ៉ុបផងដែរ៕

ប្រតិកម្មទៅវិញ