អាល្លឺម៉ង់ និងបារាំងសង្កត់ធ្ងន់លើទំនាក់ទំនងដ៏រឹងមាំរវាងខឿន​សេដ្ឋកិច្ចឈានមុខគេទាំងពីរ​របស់អឺរ៉ុប

Chia sẻ
(VOVWORLD) -  ប្រធានាធិបតីបារាំងលោក Emmanuel Macron បានអញ្ជើញទៅដល់ប្រទេសអាល្លឺម៉ង់នៅថ្ងៃទី ២៦ ខែឧសភា ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ ថ្ងៃ។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋបារាំងក្រោយរយៈពេល ២៤ ឆ្នាំកន្លងទៅ សំដៅបញ្ជាក់ពីទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសសេដ្ឋកិច្ចឈានមុខគេទាំងពីរនៃសហភាពអឺរ៉ុប (EU)។

នៅទីក្រុងប៊ែរឡាំង ប្រធានាធិបតីបារាំងលោក Emmanuel Macron ត្រូវបានទទួលស្វាគមន៍ដោយប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier នៅវិមាន Bellevue ក្នុងទីក្រុងប៊ែរឡាំង នាយប់ថ្ងៃទី ២៦ ឧសភា។ តាមផែនការ មេដឹកនាំទាំងពីរនឹងទៅទីក្រុង Dresden ជាកន្លែងដែលប្រធានាធិបតីបារាំង លោក Emmanuel Macron នឹងថ្លែងសុន្ទរកថានៅថ្ងៃទី ២៧ ខែឧសភា មុនពេលធ្វើដំណើរទៅកាន់ទីក្រុង Munich នៅថ្ងៃទី ២៨ ខែឧសភា។

មុននឹងបញ្ចប់ដំណើរទស្សនកិច្ចនេះ នៅរសៀលថ្ងៃទី២៨ ខែឧសភា ប្រធានាធិបតីបារាំង លោក Emmanuel Macron នឹងមានជំនួបជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅឯផ្ទះសំណាក់រដ្ឋាភិបាលនៅជាយក្រុងប៊ែរឡាំង។ នៅទីនេះ ភាគីទាំងពីរនឹងស្វែងរកចំណុចរួមលើបញ្ហាសំខាន់ចំនួនពីរដែលត្រូវសម្រេចបានការឯកភាពគ្នា នោះគឺសមត្ថភាពការពារជាតិ និងសមត្ថភាពប្រកួតប្រជែង៕

ប្រតិកម្មទៅវិញ