|
អាល្លឺម៉ង់៖ ទីក្រុង Bremen ប្រឈាមមុខនឹងការគំរាមកំហែងពីពួកឧទ្ទាមឥស្លាម (Image: VNA) |
(VOVworld) – ទីក្រុង Bremen (ភាគខាងជើងអាល្លឺម៉ង់) កំពុងប្រឈមមុខនឹងការគំ រាមកំហែងពីបណ្ដាពួកឧទ្ទាមឥស្លាម។ ប៉ូលីសតំបន់ទើបនឹងបង្កើនសន្តិសុខក្នុងទូទាំង
ទីក្រុង ព្រមទាំង បង្កើនកិច្ចការពារសហគមន៍ជនហ្ស៊ីបនៅទីនេះ។ មជ្ឈដ្ឋានមន្ត្រីទីក្រុង
Bremen ទើបនឹងធ្វើការស៊ើបអង្គេតនៅមជ្ឈមណ្ឌលវប្បធម៌ឥស្លាមនិងចាប់ខ្លួនមុខ
សញ្ញាមួយចំនួនដែលត្រូវបានសង្ស័យមានទំនាក់ទំនងជាមួយក្រុមពួកឧទ្ទាមឥស្លាម។ នាដើមខែកុម្ភៈកន្លងទៅ រដ្ឋាភិបាលអាល្លឺម៉ង់បានអនុម័តលើពង្រាងច្បាប់មួយសំដៅ ទប់ស្កាត់មុខសញ្ញាឥស្លាមជ្រុលនិយមនៅប្រទេសនេះទៅចូលរួមអង្គការរដ្ឋឥស្លាម ស្វ័យប្រកាសនៅអ៊ីរ៉ាក់និងស៊ីរី៕