អាល្លឺម៉ង់៖ CDU ឯកភាពប្រដេញតាមការបង្កើតរដ្ឋាភិបាល «មហាសម្ព័ម្ធភាព» |
(VOVworld) – ក្នុងការខំប្រឹងប្រែងដោះស្រាយភាពទល់ច្រកនយោបាយនាបច្ចុប្បន្ន បណ្ដា ថ្នាក់ដឹកនាំសម្ព័ន្ធភាពប្រជាធិបតេយ្យគ្រិស្ដសាសនា (CDU) តាមគោលការណ៍អភិរក្សនិយម របស់អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នាថ្ងៃទី ២៦ វិច្ឆិកា បានឯកភាពប្រដេញ តាមការបង្កើតរដ្ឋាភិបាល «មហាសម្ព័ន្ធភាព» ជាមួយគណៈបក្សប្រជាធិបតេយ្យសង្គម (SPD)។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈដឹកនាំ CDU អភិបាល រដ្ឋ Schleswig លោក Holstein Daniel Guenther បានអះអាងថា៖ CDU មានគោលបំណង ឆ្ពោះទៅរដ្ឋាភិបាលធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព។ លោកអះអាងនឹងគ្មានរដ្ឋាភិ បាលភាគតិចទេ ហើយនេះនឹងជា «មហាសម្ព័ន្ធភាព» ដែលមានអាសនៈភាគច្រើននៅ រដ្ឋសភា៕