អាល្លឺម៉ង់: CDU អនុម័តលើកិច្ចព្រមព្រៀងស្ដីពីការបង្កើតរដ្ឋាភិបាលចម្រុះ ជាមួយ SPD |
នាថ្ងៃទី ២៦ កុម្ភៈ សម្ព័ន្ធគណបក្សគ្រឹសសាសនា ប្រជាធិបតេយត្យ (CDU) របស់អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានអនុម័តលើកិច្ចព្រមព្រៀងមួយស្ដីពីការបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សកណ្ដាលឆ្វេងនិយមប្រជាធិបតីសង្គម (SPD) ហើយព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកថានឹងជួយឲ្យលោកស្រី Angela Merkel ឈានទៅកាន់មុខដំណែងជាអធិការបតីលើទី ៤ ជាបន្តរបស់ខ្លួន។ សមាជិករបស់គណបក្ស CDU បានរៀបចំមហាសន្និបាតនៅទីក្រុង Berlin នាវេលលាម៉ោង ១៦ តាមម៉ោងវៀតណាម។
ក៏ក្នុងឱកាសនេះ លោកស្រី Angela Merkel បានថ្លែងបទសុន្ទរកថាដោយអះអាងសារជាថ្មីនូវកិច្ចសន្យាចំពោះគោលនយោបាយពន្ធ និងសហភាពអឺរ៉ុប (EU) តាមនោះ លោកស្រីរូបនេះបានសង្កត់ធ្ងន់ថារដ្ឋាភិបាលចម្រុះដែលលោកស្រីកំពុងស្វែងរកនេះ នឹងមិនបង្កើនពន្ធ ក៏ដូចជាបំណុលសាធានរណៈរបស់ប្រទេសខ្លួនផងដែរ៕