កាលពីថ្ងៃទី ៧ ខែកញ្ញា នាយករដ្ឋមន្ត្រីអាល់បានី លោក Edi Rama បាន ប្រកាសថា ប្រទេសនេះបានសម្រេចចិត្តកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ បន្ទាប់ពីមន្ត្រីប្រទេសអឺរ៉ុបអាគ្នេយ៍នេះបានចាត់ទុកថា ទីក្រុងតេអេរ៉ង់ បាន អនុវត្តន៍ការវាយប្រហារតាមអ៊ីនធឺណិតតម្រង់ទៅលើគេហទំព័ររបស់រដ្ឋាភិបាលអាល់បានីកាលពីថ្ងៃទី ១៥ ខែកក្កដា។ លោកនាយករដ្ឋមន្ត្រី Rama ក៏បានបញ្ជាឲ្យបុគ្គលិក ការទូតនៅស្ថានទូតអ៊ីរ៉ង់ចាកចេញពីប្រទេសអាល់បានីក្នុងរយៈពេល ២៤ ម៉ោង ផងដែរ។
លោកនាយករដ្ឋមន្ត្រី Rama បានឲ្យដឹងថា ក្រុមប្រឹក្សារដ្ឋមន្ត្រីអាល់បានីបានធ្វើ ការសម្រេចចិត្តដោយមានសុពលភាពភ្លាមៗលើការកាត់ផ្ដាច់ទំនាក់ទំនងការទូតជា មួយអ៊ីរ៉ង់ ហើយបានផ្ញើកំណត់ទូតទៅកាន់ស្ថានទូតអ៊ីរ៉ង់ ក្នុងនោះបញ្ជាឲ្យបុគ្គលិក ការទូត បុគ្គលិករដ្ឋបាល-បច្ចេកទេស បុគ្គលិកសន្តិសុខត្រូវតែចាកចេញពី ទឹកដី អាល់បានីក្នុងរយៈពេល ២៤ ម៉ោង៕