អារ៉ាប៊ីសាអ៊ូឌីតមិនទាន់ត្រៀមការចរចារដោយផ្ទាល់ជាមួយកាតាទេ

Chia sẻ
(VOVWORLD) -រដ្ឋមន្ត្រីអាមេរិក លោក Rex Tillerson នាថ្ងៃទី២២តុលាបានឲ្យដឹងថា អារ៉ាប៊ី សាអ៊ូឌីតមិនទាន់ត្រៀមការចរចារដោយផ្ទាល់ជាមួយកាតា ដើម្បីដោះស្រាយភាពតានតឹងការទូតនៅឈូងសមុទ្រដែលអូសបន្លាយជាង ៥ខែកន្លងទៅនៅឡើយទេ។ 


ស្តីពីជំនួបជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអ៊ូឌីត Mohamed Bin Salman បានប្រព្រឹត្តទៅមុននោះ សំដៅពិភាក្សាអំពីវិបត្តិការទូតឈូងសមុទ្រ លោក Rex Tillerson បានអះអាងថា គ្មានសញ្ញាណាសរឲ្យឃើញថា ភាគីនា នាបានត្រៀមការចរចារជាស្រេចនៅឡើយ។ បច្ចុប្បន្ន រដ្ឋមន្ត្រីការទូតអាមេរិក កំពុងមានដំណើរបំពេញទស្សនកិច្ចនៅមជ្ឈឹមប៉ូព៌ាលើកទី២ សំដៅស្វែងរក

 ចំណុចលោតផ្លោះសម្រាប់វិបត្តិការទូតរវាងកាតាជាមួយប្រទេសទាំង៤ រួម មាន អារ៉ាប៊ីសាអ៊ូឌីត អេហ្ស៊ីប  Bahrain និងប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) បន្ទាប់ពីរាល់ការខិតខំប្រឹងប្រែងជម្រុញកិច្ចចរចារដោយបរាជ័យនាខែកក្កដា កន្លងទៅ៕

 


ប្រតិកម្មទៅវិញ