បុគ្គលិកសុខាភិបាលធ្វើតេស្តវីរុស SARS-CoV-2 (រូបថតៈ AFP / TTXVN) |
ក្រសួងសុខាភិបាលអាល្លឺម៉ង់កាលពីថ្ងៃទី ២៤ ខែកក្កដា បានឲ្យដឹងថា នឹងធ្វើតេស្តឥតគិតថ្លៃចំពោះវីរុស SARS-CoV-2 នៅអាកាសយានដ្ឋានសម្រាប់អ្នកដំណើរដែលបានវិលត្រឡប់មកពីប្រទេសដែលមានករណីឆ្លងជំងឺខ្ពស់។ នេះគឺជាវិធានការមួយសំដៅ កាត់បន្ថយការឆ្លងរាល់ដាលជំងឺ ជាពិសេសក្នុងរដូវក្ដៅនេះ។
នៅបារាំង នាយករដ្ឋមន្រ្តី លោក Jean Castex ក៏បានប្រកាសថា នឹងធ្វើតេស្តសម្រាប់អ្នកដំណើរ ដេលមកបីប្រទេសចំនួន ១៦ ដែលក្នុងនោះ មានសហរដ្ឋអាមេរិក ប្រេស៊ីល ឥណ្ឌា អាហ្វ្រិកខាងត្បូង ជាដើម។
ក្នុងពេលនោះ ន័រវេស និងសាធារណរដ្ឋឆែកក៏បានចាត់វិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតមួយចំនួនផងដែរ។