ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani |
នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសបារាំងប្រចាំនៅអ៊ីរ៉ង់ លោក Rouhani បានមានប្រសាសន៍ថាការដួលរលំនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរនឹងមិនផ្តល់ប្រយោជន៍សំរាប់តំបន់និងពិភពលោកនោះទេ។ ទាក់ទងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរនាថ្ងៃទី ១៧ ខែមិថុនា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានដាស់តឿនបណ្តាប្រទេសមហាអំណាចពិភពលោកបង្កើនការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ជាភ្លាមៗ ប្រសិនបើទីក្រុងតេហេរ៉ង់អនុវត្តផែនការដែលហួសពីបរិមាណទុកបំរុងសារធាតុអ៊ុយរ៉ានីញ៉ូមចម្រើនដែលបានកំណត់នៅក្នុង JCPOA ។ នាថ្ងៃដដែលនេះ អ្នកនាំពាក្យអង្គការថាមពលបរមាណូអ៊ីរ៉ង់ (AEOI) លោក Behrouz Kamalvandi បានប្រកាសថា អ៊ីរ៉ង់នឹងត្រូវដាក់កំហិតលើកម្មវិធីនុយក្លេអ៊ែរដែលប្រទេសលោកខាងលិចមានព្រួយបារម្ភថាអាចនាំទៅដល់ការអភិវឌ្ឍគ្រាប់បែកនុយក្លេអ៊ែរផងដែរ៕