អឺរ៉ុបព្រួយបារម្ភអំពីបទហាមប្រាមនាំចូលកសិផលរបស់រុស្ស៊ី

Chia sẻ
(VOVworld)-បណ្តាក្រុមហ៊ុនផលិតរបស់អឺរ៉ុបបាន
សម្តែងការព្រួយបារម្ភអំពីបទ ហាមប្រាមនាំចូល
កសិផលពីម៉ូស្គូ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក
 Vladimir Putin

អឺរ៉ុបព្រួយបារម្ភអំពីបទហាមប្រាមនាំចូលកសិផលរបស់រុស្ស៊ី - ảnh 1
អឺរ៉ុបព្រួយបារម្ភចំពោះបទហាមប្រាមនាំចូលកសិផលរបស់រុស្ស៊ី
(រូបថតៈ AFP/TTXVN)


(VOVworld)-បណ្តាក្រុមហ៊ុនផលិតរបស់អឺរ៉ុបបានសម្តែងការព្រួយបារម្ភ អំពីបទ ហាមប្រាមនាំចូលកសិផលពីម៉ូស្គូ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចុះហត្ថលេខាលើអនុក្រិត្យ​ សំដៅតបតវិញរាល់វិធានការដាក់ទណ្ឌកម្មរបស់ លោកខាងលិចមកលើប្រទេសនេះ។  ក្រុមប្រឹក្សាកសិកម្មនិងស្បៀងអាហាររបស់ ប្រទេសដាណឺម៉ាក់មានការព្រួយបារម្ភ ដោយសារការហាមប្រាមនេះ នឹងធ្វើឲ្យ​ចំណូលពីការនាំចេញកសិផលរបស់ដាណឺម៉ាកថយចុះ។ ក្នុងពេលជាមួយគ្នានោះ ក្រិចមិនត្រឹមតែព្រួយបារម្មចំពោះនិន្នាការខ្វះគ្រឿងបន្លាស់ សម្រាប់ប្រព័ន្ធអាវុធ របស់រុស្ស៊ីដែលកងទ័ពក្រិចកំពុងប្រើប្រាស់​ ក៏ដូចជាកាផ្គត់ផ្គង់ប្រេងរ៉ែផងដែរ។

        ក្នុងពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោក Alexander Stubb  បានឲ្យដឹងនាថ្ងៃទី៦សីហាថា ហ្វំាងឡង់នឹងស្វែងរកការសង់សំណង់ពីសហភាព
អឺរ៉ុប ប្រសិនបើរាល់វិធានការដែល EU ដាក់ទៅលើរុស្ស៊ីជះឥទ្ធិពលដល់សេដ្ឋកិច្ច
របស់ប្រទេសនេះ៕

ប្រតិកម្មទៅវិញ