រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត លោក Faisal bin Farhan (រូបថត៖ AFP/TTXVN) |
រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត លោក Faisal bin Farhan ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងដំណើរបំពេញទស្សនកិច្ចនៅរដ្ឋធានីប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ដោយលើកច្បាស់ថា “ ប្រជាជនប៉ាឡេស្ទីនត្រូវតែទទួលបានសន្តិភាព” ដោយឈរលើកិច្ចព្រមព្រៀងអន្តរជាតិ ហើយនេះគឺជាលក្ខខ័ណ្ឌសំខាន់ចម្បង ដើម្បីចាត់វិធានការណាមួយក្នុងការធ្វើឱ្យប្រក្រតីភាពនូវទំនាក់ទំនងជាមួយអ៊ីស្រាអែល។ រដ្ឋមន្រ្តីក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីតបានសង្កត់ធ្ងន់ថា“ នៅពេលដែលសម្រេចបានហើយ រាល់បញ្ហាណាមួយក៏អាចដោះស្រាយផងដែរ” ។
សេចក្តីប្រកាសរបស់រដ្ឋមន្រ្តីក្រសួងការបរទេស Faisal បានសំដែងនូវការឯកភាពជាឯកច្ឆ័ន្ទជាមួយនឹងគោលជំហរកាលពីមុននោះរបស់អារ៉ាប៊ីសាអូឌីតលើបញ្ហានេះ។ នេះក៏ជាប្រតិកម្មផ្លូវការលើកដំបូងរបស់ទីក្រុងរីយ៉ាដ ចាប់តាំងពីប្រទេសអេមីរ៉ាតអារ៉ាប់រួម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការធ្វើឲ្យប្រក្រតីភាពនូវទំនាក់ទំនងជាមួយអ៊ីស្រាអែលផងដែរ៕