អឺរ៉ុបបង្កើនភាពម្ចាស់ការក្នុងយុទ្ធសាស្ត្រលើវិស័យការពារជាតិ

Chia sẻ
(VOVWORLD) - ក្នុងពិធីព្យុហយាត្រាជាប្រពៃណីក្នុងឱកាសរំលឹកទិវាបុណ្យឯករាជ្យជាតិបារាំង ថ្ងៃទី១៤ ខែកក្កដា ក្រោមប្រធានបទ« ឆ្ពោះទៅកិច្ចសហប្រតិបត្តិការយោធារបស់អឺរ៉ុប» នាយករដ្ឋមន្ត្រីបែលហ្សិក លោក Charles Michel បានសង្កត់ធ្ងន់ថានឹង ចែករំលែកមហិច្ឆតារបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron ស្តីពីការបង្កើនភាពម្ចាស់ការក្នុងយុទ្ធសាស្ត្រអឺរ៉ុបលើវិស័យការពារជាតិ។
អឺរ៉ុបបង្កើនភាពម្ចាស់ការក្នុងយុទ្ធសាស្ត្រលើវិស័យការពារជាតិ - ảnh 1 នាយករដ្ឋមន្ត្រីបែលហ្សិក លោក Charles Michel

លោក Charles Michel បានអះអាងថា អឺរ៉ុបគប្បីមានសមត្ថភាពក្នុងការប្រយុទ្ធ ដើម្បីធានាសន្តិភាព សន្តិសុខ ស្ថិរភាពនិងលទ្ធិប្រជាធិបតេយ្យ។ យោងតាមលោកបានឲ្យដឹងថា ដើម្បីសម្រេចបាននូវគោលដៅនោះ អឺរ៉ុបចាំបាច់ត្រូវបំពាក់មធ្យោបាយ និងកិច្ចសហប្រតិបត្តិការការពារជាតិនៅអឺរ៉ុប ហើយប្រការនេះមានសារៈសំខាន់ណាស់ចំពោះរាល់បញ្ហាសាកល្បងថ្មីផ្នែកសន្តិសុខដែលកាន់តែកើនឡើង ផងដែរ។ លោក Charles Michel បន្តថាសហភាពអឺរ៉ុបនឹងគប្បីបន្តស្វែងរកវិធីដើម្បីរួមសហការជាមួយអង្គការ NATO ក៏ដូចជា     អភិវឌ្ឍន៍យុទ្ធសាស្រ្តរួមមួយលើវិស័យនយោបាយនិងការទូតផងដែរ។ យោងតាមផែនការនេះ លោក Charles Michel នឹងចូលកាន់ដំណែងជាប្រធានក្រុមប្រឹក្សាអឺរ៉ុបនៅថ្ងៃទី ១ ខែធ្នូខាងមុខ៕

ប្រតិកម្មទៅវិញ