អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani។ (រូបថត៖ IRNA/TTXVN) |
អ្នកការទូតអ៊ីរ៉ង់រូបនេះបានធ្វើសេចក្តីប្រកាសខាងលើ សំដៅឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍រួមរបស់អាមេរិក អង់គ្លេស បារាំងនិងអាឡឺម៉ង់ កាលពីថ្ងៃទី៣ខែកុម្ភៈ បានចោទប្រកាន់អ៊ីរ៉ង់ថា "មិនស៊ីសង្វាក់គ្នាក្នុងការបំពេញកាតព្វកិច្ចនុយក្លេអ៊ែររបស់ខ្លួន ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍ថ្មីៗនេះរបស់ IAEA”។
ក្នុងសេចក្តីប្រកាសមួយនៅលើគេហទំព័ររបស់ក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានលើកច្បាស់ដា អ៊ីរ៉ង់បានជូនដំណឹងដល់ IAEA អំពីការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់ ៦០% នៅឯរោងចក្រ Fordow នាថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ និងខ្លឹមសារពាក់ព័ន្ធទាក់ទងនឹងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមត្រូវបានដាក់ជូនទៅទីភ្នាក់ងារនេះ។ ទាក់ទងនឹងការត្រួតពិនិត្យរបស់ IAEA ចំពោះរោងចក្រ Fordow នៅក្នុងខែមករា លោកបានបញ្ជាក់ថា មិនមានវិធានការថ្មី ឬផ្ទុយគ្នាណាមួយដែលបានអនុវត្តនៅរោងចក្រនេះទេ បើធៀបនឹងខ្លឹមសារដែលបានប្រកាសកាលពីខែវិច្ឆិកាឆ្នាំមុន៕