អ៊ីរ៉ង់អំពាវនាវបង្កើនទំនាក់ទំនងមិត្តភាពរវាងប្រទេសដំបន់ឈូងសមុទ្រពែក្ស

Theo VOVWORLD -
Chia sẻ
Vovworld-សំដៅរំងាប់អារម្មណ៍បណ្ដាប្រទេសរាជានិយមអារ៉ាប់នៅដំបន់​ឈូង​សមុទ្រពែក្សដែលជានិច្ចកាលសង្ស័យអំពីមហិច្ឆតានុយគ្លេអ៊ែក៏ដូចជាការគាំទ្រ​របស់អ៊ីរ៉ង់ចំពោះរដ្ឋអំណាចស៊ីរី ថ្នាក់ដឹកនាំអ៊ីរ៉ង់នាថ្ងៃទី១៣មិនាបាននាំចេញ​សេចក្តី​ប្រកាសអំពីចំណងមិត្តភាពសហប្រតិបត្តិការអភិវឌ្ឍន៍។ 

 

អ៊ីរ៉ង់អំពាវនាវបង្កើនទំនាក់ទំនងមិត្តភាពរវាងប្រទេសដំបន់ឈូងសមុទ្រពែក្ស - ảnh 1
ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani (presstv)

       Vovworld-សំដៅរំងាប់អារម្មណ៍បណ្ដាប្រទេសរាជានិយមអារ៉ាប់នៅដំបន់​
ឈូង​សមុទ្រពែក្សដែលជានិច្ចកាលសង្ស័យអំពីមហិច្ឆតានុយគ្លេអ៊ែក៏ដូចជាការ
គាំទ្រ​របស់អ៊ីរ៉ង់ចំពោះរដ្ឋអំណាចស៊ីរី ថ្នាក់ដឹកនាំអ៊ីរ៉ង់នាថ្ងៃទី១៣មិនាបាននាំ
ចេញ​សេចក្តី​ប្រកាសអំពីចំណងមិត្តភាពសហប្រតិបត្តិការអភិវឌ្ឍន៍។ ថ្លែងមតិ
ក្នុងកាសបញ្ចប់​ដំណើរ​ទស្សនកិច្ចនៅ Oman អស់រយៈពេល២ថ្ងៃ ប្រធានាធិបតី
អ៊ីរ៉ង់លោក Hassan Rouhani បានអះអាងថា Tehran ជានិច្ចកាលលៃទុកចំណង
មិត្តភាពស្អិតរមួត​សំរាប់​​បណ្ដា​ប្រទេសក្នុងដំបន់ ពិសេសគឺប្រទេសនានានៅភាគ
ខាងត្បូងឈូងសមុទ្រ​ពែក្ស។ លោកក៏សម្ដែងជំនឿជាក់ទៅលើកិច្ចសហប្រតិបត្តិ
ការនិងកសាងឡើងវិញ​ចំណងមិត្តភាពនឹងនាំមកនូវផលប្រយោជន៍សំរាប់ដំបន់
ទាំងមូល។

        មុននោះ ក្នុងពិធីជួបសន្ទនាជាមួយមជ្ឈដ្ឋានអ្នកប្រាជ្ញលោកប្រធានាធិបតី
Rouhani បានថ្កោលទោសលទ្ធិភេរវកម្មនិងអំពាវនាវឲ្យដំណើរការសន្ទនាដើម្បី​តស៊ូប្រឆាំងនឹងភេរវកម្ម។ លោកបានសង្កត់ធ្ងន់ថា រាល់ការខុសប្លែករវាង​ប្រទេស​នានាអាចបានដោះស្រាយតាមរយៈការសន្ទនា៕

ប្រតិកម្មទៅវិញ