អ៊ីរ៉ង់ស៊ើបអង្កេតការវាយប្រហារនៅ Isfahan

Chia sẻ
(VOVWORLD) - យន្តហោះដ្រូននេះមានប្រភពមកពីខាងក្នុងប្រទេសអ៊ីរ៉ង់ ហើយហោះបានប៉ុន្មានរយម៉ែត្រ មុនពេលត្រូវបានបាញ់ទម្លាក់។
អ៊ីរ៉ង់ស៊ើបអង្កេតការវាយប្រហារនៅ Isfahan - ảnh 1ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់រាយការណ៍ពីការវាយប្រហារលើតំបន់ Isfahan។ រូបថត៖ The Guardian

កាលពីថ្ងៃទី ១៩ ខែមេសា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amirabdollahian បាននិយាយថា អ៊ីរ៉ង់កំពុងស៊ើបអង្កេតការវាយប្រហារដោយយន្តហោះដ្រូននៅទីក្រុង Isfahan ភូមិភាគកណ្តាលនៃប្រទេសនេះ។

ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន NBC News រដ្ឋមន្ត្រីការបរទេស Amirabdollahian បាននិយាយថា យន្តហោះដ្រូននេះមានប្រភពមកពីខាងក្នុងប្រទេសអ៊ីរ៉ង់ ហើយហោះបានប៉ុន្មានរយម៉ែត្រ មុនពេលត្រូវបានបាញ់ទម្លាក់។ លោកបាននិយាយថាឧបទ្ទវហេតុនេះមិនបណ្តាលឱ្យមានការខូចខាតឬស្លាប់និងរបួសណាមួយដល់ប្រទេសអ៊ីរ៉ង់ឡើយ ហើយបច្ចុប្បន្នមិនទាន់មានភស្តុតាងណាមួយដែលបង្ហាញពីទំនាក់ទំនងរវាងយន្តហោះដ្រូនទាំងនេះជាមួយអ៊ីស្រាអែលឡើយ។ ទោះជាយ៉ាងណាក៏ដោយ លោកបានព្រមានថា អ៊ីរ៉ង់នឹងចាត់វិធានការតបវិញ ប្រសិនបើអ៊ីស្រាអែលមានសកម្មភាពដើរផ្ទុយនឹង ផលប្រយោជន៍អ៊ីរ៉ង់។

មុននេះ ទីភ្នាក់ងារសារព័ត៌មាន Fars បានឲ្យដឹងថា មាន "ការបំផ្ទុះចំនួន ៣ ដង" នៅជិតមូលដ្ឋានទ័ពអាកាស Shekari ក្បែរទីក្រុង Isfahan បន្ទាប់ពីមានរបាយការណ៍មិនទាន់បានបញ្ជាក់អំពីការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់។

នៅចំពោះស្ថានភាពនេះ ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen និងនាយករដ្ឋមន្ត្រីហ្វាំងឡង់លោក Petteri Orpo បានដាស់តឿនឱ្យបន្ធូរស្រាលភាពតានតឹងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលផងដែរ៕

ប្រតិកម្មទៅវិញ