(VOVworld) – នាថ្ងៃទី ២ មករា ថ្លែងមតិក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌា លេខា នៃក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់ លោក Saeed Jalili បានចាត់ទុកថា៖ ការចរចារជា
មួយ មហាអំណាចចំនួន ៦ (រួមមាន៖ អាមេរិក រុស្ស៊ី បារាំង អង់គ្លេស អាល្លឺម៉ង់
និងចិន) អំពីកម្មវិធីនុយក្លេអែររបស់ប្រទេសនេះនឹងត្រូវបានចាប់ផ្តើម ឡើងវិញ
ក្នុងរយៈពេលយ៉ាងឆាប់ៗ។ តាមលោក Jalili ថា៖ ទីកន្លែងនិងពេលវេលារបស់
ព្រឹត្តិការណ៍នេះមិនទាន់កំណត់នៅឡើយ។ ប៉ុន្តែ លោក Jalili សង្ឍឹមថា៖ ការជួប
ចរចារនេះនឹងឆាប់រៀបចំឡើងវិញ។ ដល់ឥឡូវនេះ បណ្ដាមហាអំណាចមិនទាន់
ទទួលបានការបោះជំហានណាមួយឡើយ ក្រោយពីរង់ចរចារចំនួន ៣ ជាមួយអ៊ីរ៉ង់
កាលពីខែ មេសា ឆ្នាំ ២០១២ មក៕