|
អ៊ីរ៉ង់សង្កត់ធ្ងន់ទៅលើ “កំរិតក្រហម” មុនពេលការចរចារអំពីបញ្ហានុយក្លេអ៊ែរ (Image: VNA) |
(VOVworld) – នាថ្ងៃទី ៨ តុលា ព្រះសងរាជ្យរបស់អ៊ីរ៉ង់ Ali Khamenei បានអះអាងជា
ថ្មីម្តងទៀតនូវ “កំរិតក្រហម” ក្នុងការចរចារជាមួយក្រុម P5+1 អំពីកម្មវិធីនុយក្លេអ៊ែរ
របស់ Tehran ដែលគ្រោងនឹងចាប់ផ្តើមឡើវិញនាសប្តាហ៍ខាងមុខនៅទីក្រុង Vienna
អ៊ូទ្រីស។ ព្រះសងរាជ្យ Ali Khamenei បាននាំចេញចំណុចចំនួន ១១ ដែលក្រុម
P5+1 ត្រូវគោរពមុនពេលអ៊ីរ៉ង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ អ៊ីរ៉ង់អះអាងថា៖ ប្រទេសនេះគ្រាន់តែចម្រាញ់សារធាតុ uranium សំដៅផលិតរូបធាតុសំរាប់រោងចក្រ
នុយក្លេអ៊ែរ Bushehr។ ក្នុងពេលនោះ អាមេរិកនិងបណ្ដាប្រទេសអឺរ៉ុបមួយចំនួនចង់ឲ្យ អ៊ីរ៉ង់កាត់បន្ថយទ្រង់ទ្រាយចម្រាញ់សារធាតុ uranium នាអនាគត៕