អ៊ីរ៉ង់លើកឡើងការផ្តើមគំនិតបង្កើតសម្ព័ន្ធភាពប្រឆាំងភេរវកម្មថ្មី

Chia sẻ
(VOVworld) – អ៊ីរ៉ង់បាននាំចេញការផ្តើមគំនិតបង្កើតប្លុក
ថ្មីមួយរួមមានបណ្ដា ប្រទេសឥស្លាមសំដៅប្រយុទ្ធប្រឆាំងនឹង
ភេរវកម្មនិងពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចក្នុងតំបន់។ 

អ៊ីរ៉ង់លើកឡើងការផ្តើមគំនិតបង្កើតសម្ព័ន្ធភាពប្រឆាំងភេរវកម្មថ្មី - ảnh 1
អ៊ីរ៉ង់លើកឡើងការផ្តើមគំនិតបង្កើតសម្ព័ន្ធភាពប្រឆាំងភេរវកម្មថ្មី (VNA)

(VOVworld) – អ៊ីរ៉ង់បាននាំចេញការផ្តើមគំនិតបង្កើតប្លុកថ្មីមួយរួមមានបណ្ដា
 ប្រទេសឥស្លាមសំដៅប្រយុទ្ធប្រឆាំងនឹងភេរវកម្មនិងពង្រឹងកិច្ចសហប្រតិបត្តិការ
សេដ្ឋកិច្ចក្នុងតំបន់។ នាថ្ងៃទី ១១ ធ្នូ ថ្លែងមតិនៅសន្និសីទសន្តិសុខតំបន់អាស៊ីខាង
 លិចដែលកំពុងប្រព្រឹត្តទៅនៅ Tehran ប្រធានរដ្ឋសភាអ៊ីរ៉ង់ លោក Ali Larijiani
បានប្រទេសថា៖ អ៊ីរ៉ង់ អារ៉ាប់ប៊ីសាអ៊ូឌីត រួមជាមួយទួរគី អេហ្ស៊ីប អ៊ីរ៉ាក់និងប៉ាគី
ស្ថាន អាចចូលរួមរក្សាសន្តិសុខក្នុងតំបន់និងការពារប្រជាជនប៉ាឡេស្ទីន។ លោក
 Ali Larijiani បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់យុទ្ធសាស្ត្រនៃតំបន់អាស៊ីខាងលិច
ដែលជាទីកន្លែងជួបប្រាស្រ័យរបស់ទាំងទ្វីបអាស៊ីទី្វបអាហ្វ្រិកនិងទ្វីប អឺរ៉ុប ព្រម
ទាំង គឺជាខ្សែផ្លូវសមុទ្រអន្តរជាតិសំខាន់លើពិភពលោក។ ប៉ុន្តែ តំបន់ អាស៊ីខាង
លិចកំពុងប្រឈមមុខនឹងភាពច្របូកច្របល់ដោយមានមូលហេតុពីភាន់ច្រឡំ
របស់បណ្ដាមហាអំណាចនិងការខ្វែងគំនិតរវាងប្រទេសជិតខាងនានាក្នុងតំបន់
ចំពោះរាល់បញ្ហាក្តៅគគុក។ ប្រការនេះបានធ្វើឲ្យលទ្ធិភេរវកម្មមានឱកាស
 អភិវឌ្ឍន៍ហើយបង្កឡើងការគំរាមកំហែងទៅលើសន្តិសុខក្នុងតំបន់និងលើពិ
 ភពលោក៕

ប្រតិកម្មទៅវិញ