អ៊ីរ៉ង់រៀបចំកិច្ចចរចាសន្តិភាពរវាងអាមេនី និងអាស៊ែបៃហ្សង់

Chia sẻ
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានបង្ហើបថា កិច្ចចរចានាពេលខាងមុខ ដែលត្រូវបានគេគ្រោងនឹងរៀបចំឡើងនៅទួរគីក្នុង “ឆមាសទី ១ ឆ្នាំក្រោយ” ដើម្បីស្វែងរកសន្តិភាពនៅក្នុងតំបន់ Lavkaz។
អ៊ីរ៉ង់រៀបចំកិច្ចចរចាសន្តិភាពរវាងអាមេនី និងអាស៊ែបៃហ្សង់ - ảnh 1ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi (ស្តាំ) ជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេនី Ararat Mirzoyan (ឆ្វេង) ក្នុងទីក្រុង Tehran ។ រូបថត៖ AFP

កាលពីម្សិលមិញ (ថ្ងៃទី ២៣ តុលា) នៅទីក្រុងតេអេរ៉ង់ អ៊ីរ៉ង់បានរៀបចំការចរចារវាងរដ្ឋមន្ត្រីការបរទេសអាមេនី និងអាស៊ែបៃហ្សង់។ នេះគឺជាជំនួបដើមដំបូងរបស់រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បន្ទាប់ពីកងកម្លាំងរបស់អាស៊ែបៃហ្សង់ កាលពីខែមុន ដណ្តើមការគ្រប់គ្រងតំបន់ផ្លាច់ខ្លួន Nagorno-Karabakh ឡើងវិញ។

កិច្ចចរចានេះក៏មានការចូលរួមរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងរដ្ឋមន្ត្រីការបរទេសទួរគីផងដែរ។ ក្នុងសេចក្តីថ្លែងការណ៍រួមចុងក្រោយ ភាគីដែលចូលរួមកិច្ចចរចាបានរំលឹកឡើងវិញ "សារៈសំខាន់នៃការដោះស្រាយជម្លោះដោយសន្តិវិធី ការគោរពអធិបតេយ្យភាព ឯករាជ្យភាពនយោបាយ បូរណភាពដែនដី និងមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុង"។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានបង្ហើបថា កិច្ចចរចានាពេលខាងមុខ ដែលត្រូវបានគេគ្រោងនឹងរៀបចំឡើងនៅទួរគីក្នុង “ឆមាសទី ១ ឆ្នាំក្រោយ” ដើម្បីស្វែងរកសន្តិភាពនៅក្នុងតំបន់ Lavkaz។

ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេសទួរគីលោក Hakan Fidan បានស្វាគមន៍កិច្ចចរចានៅទីក្រុងតេអេរ៉ង់ ហើយបានសម្តែងក្តីសង្ឃឹមថា កិច្ចចរចាសន្តិភាពនឹង "បង្កើតកម្លាំងចលករសម្រាប់ដំណើរការប្រក្រតីភាព និងសន្តិភាព" រវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ