អ៊ីរ៉ង់មិនចូលរួមការធ្វើធម្មយាត្រាទៅទីកន្លែងពិសិដ្ឋ Mecca របស់អារ៉ាប៊ីសាអ៊ូឌីត

Chia sẻ

(VOVworld) – នាថ្ងៃទី ២៩ ឧសភា រដ្ឋមន្ត្រីក្រសួងវប្បធម៌
អ៊ីរ៉ង់ លោក Ali Jannati​ បានឲ្យដឹង ថា៖ ប្រជាជននៃប្រទេស
នេះនឹងមិនអាចធ្វើធម្មយាត្រាទៅទីកន្លែងពិសិដ្ឋ  Mecca
ឆ្នាំនេះដោយសារការលំបាកពីភាគីអារ៉ាប់ប៊ីសាអ៊ូឌីត។ 


អ៊ីរ៉ង់មិនចូលរួមការធ្វើធម្មយាត្រាទៅទីកន្លែងពិសិដ្ឋ Mecca របស់អារ៉ាប៊ីសាអ៊ូឌីត - ảnh 1
អ៊ីរ៉ង់មិនចូលរួមការធ្វើធម្មយាត្រាទៅទីកន្លែងពិសិដ្ឋ Mecca របស់អារ៉ាប៊ីសាអ៊ូឌីត (Image: VNA)

(VOVworld) – នាថ្ងៃទី ២៩ ឧសភា រដ្ឋមន្ត្រីក្រសួងវប្បធម៌អ៊ីរ៉ង់ លោក Ali Jannati
​ បានឲ្យដឹង ថា៖ ប្រជាជននៃប្រទេសនេះនឹងមិនអាចធ្វើធម្មយាត្រាទៅទីកន្លែង
ពិសិដ្ឋ  Mecca ឆ្នាំនេះដោយសារការលំបាកពីភាគីអារ៉ាប់ប៊ីសាអ៊ូឌីត។ មុននោះ
គណៈប្រតិភូមួយរបស់អ៊ីរ៉ង់បានបញ្ចប់ដំណើរទស្សនកិច្ចនៅអារ៉ាប់ប៊ីសាអ៊ូឌីតនា
ថ្ងៃទី ២៧ ឧសភា ដោយមិនទទួលបានលទ្ថផលណាមួយឡើយអំពីការបង្កលក្ខណៈ
សំរាប់ជនធ្វើដំណើរពីអ៊ីរ៉ង់ទៅកាន់ទីកន្លែងពិសិដ្ឋ Mecca នៅអារ៉ាប់ប៊ីសាអ៊ូឌីត
ដែលនឹងចាប់ផ្តើមពីដើមខែ កញ្ញា ខាងមុខ។ តាមក្រសួងការ បរទេសអ៊ីរ៉ង់ថា៖
ការលំបាកពីភាគី Riyadh ទាក់ទិនដល់បញ្ហាជាសារវ័ន្តចំពោះអ្នកធ្វើធម្ម យាត្រា
ជនជាតិអ៊ីរ៉ង់រួមមាន៖ ការផ្តល់លិខិតឆ្លងដែននិងសុវត្ថភាព។ Tehran បានចោទ
 ប្រកាន់ Riyadh អនុវត្តបណ្ដាគោលនយោបាយធ្វើឲ្យភាពតានតឹងក្នុងតំបន់
ឡើងជណ្តើរ។ ក្នុងពេលនោះ Riyadh បានចោទប្រកាន់អ៊ីរ៉ង់នយោបាយភា
វូបនីយកម្មការធម្មយាត្រា៕ 

ប្រតិកម្មទៅវិញ