|
ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani (firstpost.com) |
Vovworld-អ៊ីរ៉ង់មានគោលបំណងកែលំអរទំនាក់ទំនងទ្វេភាគីជាមួយអាមេរិក
និងមហាអំណាចលោកខាងលិច។ សេចក្តីប្រកាសពោលខាងលើត្រូវបានប្រធា
នាធិបតីអ៊ីរ៉ង់លោក Hassan Rouhani នាំចេញក្នុងអត្ថបទសរសេរមួយដែលចុះផ្សាយ
លើកាសែតអាល្លឺម៉ង់ Sueddeutsche Zeitung ចេញផ្សាយនាថ្ងៃទី២៣ធ្នូ។ ថ្នាក់ដឹកនាំ
អ៊ីរ៉ង់បានលើកច្បាស់ថា Tehran ចង់កសាងនិងកែលំអរទំនាក់ទំនងជាមួយប្រទេស
ទ្វិបអឺរ៉ុបនិងអាមេរិកខាងជើងដោយឈរលើមូលដ្ឋានគោរពផលប្រយោជន៍របស់
គ្នា។ លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់មិនអាចបំភ្លេចបានព្រឹត្តិការណ៍ដែលជះឥទ្ធិពល
ដល់ទំនាក់ទំនងរវាងប្រទេសនេះជាមួយអាមេរិកក្នុងអំឡុង៦០ឆ្នាំកន្លងមកទេ ប៉ុន្តែ
បណ្ដាភាគីត្រូវប្រមូលផ្ដុំទៅលើបច្ចុប្បន្ននិងឆ្ពោះទៅអនាគត។ ទាក់ទិនដល់កម្មវិធី
នុយគ្លេអ៊ែរបស់អ៊ីរ៉ង់ លោក Rouhani បានអះអាងថា អ៊ីរ៉ង់នឹងមិនបោះចោលសិទ្ធិ
បានទទួលផលពីថាមពលនុយគ្លេអ៊ែ ទន្ទឹមនឹងនោះ Tehran នឹងខំប្រឹងប្រែងដើម្បីលុបបំបាត់ការសង្ស័យក៏ដូចជាដោះស្រាយរាល់សំនួរដោយសមស្របអំពីកម្មវិធី
នុយគ្លេអ៊ែរបស់ខ្លួន៕