ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani (រូបថត៖ AFP/TTXVN) |
សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu រួមជាមួយរដ្ឋមន្រ្តីការបរទេស បារ៉ែននិងអេមីរ៉ាតអារ៉ាប់រួម (UAE) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីការធ្វើឲ្យប្រក្រតីនូវទំនាក់ទំនងការទូតលើគ្រប់ជ្រុងជ្រោយនៅឯពិធីមួយនៅឯសេតវិមាន (សហរដ្ឋអាមេរិក) ។
ដោយមានកិច្ចព្រមព្រៀងដូចពោខាងលើនេះ UAE និងបារ៉ែនគឺជា បណ្តាប្រទេសអារ៉ាប់បន្តទៀតដែលបង្កើតទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលបន្ទាប់ពីប្រទេសអេហ្ស៊ីបនាឆ្នាំ ១៩៧៩ និងប្រទេសហ្សកដានីនាឆ្នាំ ១៩៩៤ ។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានឲ្យដឹងថា ការធ្វើជាអ្នកសម្រុះសម្រួលរបស់ ទីក្រុងវ៉ាស៊ីនតោន ប្រទេសអ៊ីស្រាអែលកំពុងខិតជិតដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងស្តីពីការធ្វើឱ្យប្រក្រតីភាពនូវទំនាក់ទំនងស្រដៀងគ្នាជាមួយប្រទេសអារ៉ាប់មួយចំនួនទៀតផងដែរ៕