រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif (រូបថត៖ vov.vn) |
ថ្លែងនៅឯវេទិកា Doha នៅប្រទេសកាតា លោក Javad Zarif បានអះអាងថាការកើនឡើងនូវលិទ្ធិជ្រុលនិយមគឺជាផលវិបាកដែលមិនអាចជៀសផុតបាននៃវត្តមានរបស់អាមេរិកនៅអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថាន។ លោក Javad Zarif ក៏បានរិះគន់សហរដ្ឋអាមេរិកដែលបានឆ្លៀតយកប្រយោជន៍ពីភាពវឹកវរនិងអមិត្តនៅឈូងសមុទ្រ ដើម្បីបង្កើនវត្តមានយោធារបស់ខ្លួន ក៏ដូចជាការលក់អាវុធទៅឲ្យ ភាគីនានាផងដែរ៕