អ៊ីរ៉ង់ព្រមានអាចដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយក្រុម P5+1 |
(VOVworld) – នាថ្ងៃទី ១៥ សីហា ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានព្រមានថា៖ ប្រទេសនេះអាចលុបចោលភ្លាមមួយរំពិចកិច្ចព្រមព្រៀងដែល បានចុះហត្ថលេខាជាមួយក្រុម P5+1 (រួមមាន អាមេរិក រុស្ស៊ី អង់គ្លេស បារាំង ចិន និងអាល្លឺម៉ង់) ប្រសិនបើ អាមេរិកបន្តអនុវត្តបណ្តាបទដាក់ទណ្ឌកម្មថ្មីតម្រង់ទៅ លើ Tehran។ ថ្លែងមតិនៅរដ្ឋសភាអ៊ីរ៉ង់ ប្រធានាធិបតី Hassan Rouhani បានសង្កត់ធ្ងន់ថា៖ ប្រសិនបើ អាមេរិករក្សាគំនិតដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ ប្រទេសនេះនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងដែលទទួលបាននាឆ្នាំ ២០១៥។ តាមនោះ លុបចោលបទដាក់ទណ្ឌកម្មអន្តរជាតិភាគច្រើនទៅលើអ៊ីរ៉ង់ដើម្បីជំនួស ឲ្យការដែល Tehran កាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ប្រធានាធិបតីអ៊ីរ៉ង់ នាំចេញសេចក្តីប្រកាសពោលខាងលើបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មថ្មីតម្រង់ទៅលើ Tehran បន្ទាប់ពីប្រទេសនេះដំណើរការសាកល្បងកាំជ្រួចប្រកបដោយជោគជ័យ៕