អ៊ីរ៉ង់​​ប្រកាសនឹង​​ធ្វើការតបតវិញ​ ចំពោះបទ​ដាក់​​ទណ្ឌកម្ម​ថ្មី​របស់​លោក​ខាង​លិច

Chia sẻ
(VOVWORLD) - អ៊ីរ៉ង់នឹងធ្វើការឆ្លើយតបទៅនឹងបទដាក់ទណ្ឌកម្មថ្មីរបស់អង់គ្លេស បារាំង និងអាល្លឺម៉ង់ ដោយចោទប្រកាន់ថា ក្រុងតេអេរ៉ង់បានផ្តល់មីស៊ីលរយៈចម្ងាយខ្លីសម្រាប់រុស្ស៊ីដើម្បីប្រើប្រាស់ក្នុងជម្លោះជាមួយអ៊ុយក្រែន។ 

សេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanani នៅថ្ងៃទី១០ ខែកញ្ញា បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ប្រឆាំងជំទាស់នឹងសកម្មភាពរបស់ប្រទេសអឺរ៉ុបទាំងបីនេះ ដោយចាត់ទុកថា កាយវិការនេះ “ប្រឆាំងនឹងប្រជាជនអ៊ីរ៉ង់” ដូច្នេះទីក្រុងតេអេរ៉ង់នឹងមាន “ប្រតិកម្មសមស្រប”។

អ៊ីរ៉ង់​​ប្រកាសនឹង​​ធ្វើការតបតវិញ​ ចំពោះបទ​ដាក់​​ទណ្ឌកម្ម​ថ្មី​របស់​លោក​ខាង​លិច - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani ។ រូបថត៖ IRNA/TTXVN

មុននោះ អង់គ្លេស បារាំង និងអាឡឺម៉ង់បានប្រកាសចាត់វិធានការលុបចោលកិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ជាមួយអ៊ីរ៉ង់ ហើយបន្តដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍ Iran Air របស់សាធារណរដ្ឋអ៊ីស្លាមនេះ។ លើសពីនេះ បណ្តាប្រទេសក៏នឹងដាក់ទណ្ឌកម្មលើ “អង្គភាព និងបុគ្គលដែលពាក់ព័ន្ធក្នុងកម្មវិធីមីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់ ក៏ដូចជាការផ្ទេរមីស៊ីលបាលីស្ទិកនិងសព្វាវុធផ្សេងទៀតទៅរុស្ស៊ី”។

អ៊ីរ៉ង់បានបដិសេធការចោទប្រកាន់របស់ប្រទេសលោកខាងលិចទាំងបី អំពីការផ្ទេរអាវុធឲ្យរុស្ស៊ីប្រើប្រាស់ក្នុងជម្លោះជាមួយអ៊ុយក្រែន។ លោក Kanani  បានសង្កត់ធ្ងន់ថា ការចោទប្រកាន់ទាំងអស់ដែលថា អ៊ីរ៉ង់ លក់មីស៊ីលបាលីស្ទិកឱ្យសហព័ន្ធរុស្ស៊ី គឺគ្មានមូលដ្ឋានទាំងស្រុងឡើយ និងមិនពិតទេ៕

ប្រតិកម្មទៅវិញ