អ៊ីរ៉ង់បានបញ្ជូនគណៈប្រតិភូទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីពិភាក្សាអំពីការសងវិញនូវការខូចខាតសម្រាប់ករណីបាញ់ទម្លាក់យន្ដហោះដោយភាពភ័នច្រឡំ

Chia sẻ
(VOVWORLD) - គណៈប្រតិភូអ៊ីរ៉ង់នឹងបំពេញទស្សនកិច្ចទៅប្រទេសអ៊ុយក្រែនចាប់ពីថ្ងៃទី ២៩ ដល់ ថ្ងៃទី៣០ ខែកក្កដា ដើម្បីពិភាក្សាអំពីការ តបសងវិញនូវការខូចខាត សម្រាប់ករណីយន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន ត្រូវបានបាញ់ទម្លាក់ដោយអ៊ីរ៉ង់កាលពីដើមឆ្នាំនេះ។
អ៊ីរ៉ង់បានបញ្ជូនគណៈប្រតិភូទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីពិភាក្សាអំពីការសងវិញនូវការខូចខាតសម្រាប់ករណីបាញ់ទម្លាក់យន្ដហោះដោយភាពភ័នច្រឡំ - ảnh 1 ក្រុមជួយសង្គ្រោះដែលកំពុងបំពេញភារកិច្ចនៅកន្លែងកើតហេតុនៃការបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែននៅជិតអាកាសយានដ្ឋាន Imam Khomeini ក្នុងទីក្រុង Tehran ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី ៨ ខែមករាឆ្នាំ ២០២០ ( រូបថតៈ AFP / TTXVN)

នាថ្ងៃទី ២៧ ខែកក្កដា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានប្រកាសថា គណៈប្រតិភូអ៊ីរ៉ង់នឹងបំពេញទស្សនកិច្ចទៅប្រទេសអ៊ុយក្រែនចាប់ពីថ្ងៃទី ២៩ ដល់ ថ្ងៃទី៣០ ខែកក្កដា ដើម្បីពិភាក្សាអំពីការតបសងវិញនូវការខូចខាត សម្រាប់ករណីយន្ត ហោះដឹកអ្នកដំណើរអ៊ុយក្រែន ត្រូវបានបាញ់ទម្លាក់ដោយអ៊ីរ៉ង់កាលពីដើមឆ្នាំនេះ។

ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មានក្នុងដំណើរទស្សនកិច្ចនៅរដ្ឋធានីវ៉ារស្សាវ៉ាប្រទេសប៉ូឡូញ លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានលើកច្បាស់ថាអ៊ុយក្រែននឹងតំណាងប្រទេសទាំងអស់និងក្រុមមនុស្សដែលរងផលប៉ះពាល់ដោយការបាញ់ទម្លាក់យន្តហោះដោយភាពភ័នច្រឡំដូចពោលខាងលើនេះ នឹងចូលរួមនៅក្នុងកិច្ចពិភាក្សានេះជាមួយអ៊ីរ៉ង់។ នាបច្ចុប្បន្នប្រទេសនេះមិនអាចបង្ហើបអំពីចំនួនទឹកប្រាក់នៃការទាមទារសំណងនោះទេ ប៉ុន្តែនេះគឺជាលទ្ធផលនៃការពិគ្រោះយោបល់រវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ