អ៊ីរ៉ង់បញ្ជាក់ថាទើបតែសាកល្បងមីស៊ីលរយៈចម្ងាយមធ្យម |
លោក Amirali Hajizadeh បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់នឹងបន្តការសាកល្បងមីស៊ីលរបស់ខ្លួនហើយហើយការសាកល្បងនាពេលថ្មីៗនេះមានសារៈសំខាន់ណាស់។ ទោះជាយ៉ាងណាក៏ដោយ លោក Hajizadeh មិនបានបញ្ជាក់ច្បាស់ពីប្រភេទមីស៊ីលដែលត្រូវបានសាកល្បងនោះទេ។ សេចក្តីប្រកាសនេះបាននាំចេញបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Mike Pompeo កាលពីថ្ងៃទី ១ ខែធ្នូ បានចោទប្រកាន់ប្រទេសអ៊ីរ៉ង់ពីបទសាកល្បងមីស៊ីលរយៈចម្ងាយមធ្យមដែលមានលទ្ធភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ព្រមទាំងបញ្ជាក់ទៀតថាមីស៊ីលនេះអាចបាញ់ទៅដល់តំបន់នានានៅអឺរ៉ុប និងគ្រប់ទីកន្លែងនៅមជ្ឈឹមបូព៌ា៕