អ៊ីរ៉ង់បង្កើនថវិការសម្រាប់កម្មវិធីមីស៊ីល

Chia sẻ
(VOVWORLD) -រដ្ឋសភាអ៊ីរ៉ង់នាថ្ងៃទី១៣សី ហា បានអនុម័តលើសេចក្តីព្រាងច្បាប់បង្កើនថវិការ សម្រាប់អភិវឌ្ឍន៍កម្មវិធីមីស៊ីលរបស់ តេហ៉េរ៉ង់និងសម្រាប់ពង្រឹងសកម្មភាពរបស់កងទ័ពឆ្មាំបដិវត្តអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងចំណាត់ការថ្មីរបស់សភាអាមេរិក ដែល ដាក់ទណ្ឌកម្មលើប្រទេសនេះកាលពីខែកក្កដាកន្លងទៅ។


សមាជិកសភាភាគច្រើន បានយល់ព្រមចំពោះការបែងចែកថវិការចំនួន ៥២០ លានដុល្លារអាមេរិក សម្រាប់ ការអភិវឌ្ឍន៍កម្មវិធីមីស៊ីលក៏ដូចជាពង្រឹងសកម្មភាពរបស់កងទ័ពឆ្មាំបដិវត្តអ៊ីរ៉ង់។ សេចក្តីព្រាងច្បាប់នេះ មិនរំលោភទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលអ៊ីរ៉ង់បានចុះ ហត្ថលេខាជាមួយក្រុមP5+1ឡើយ។ រដ្ឋសភាអ៊ីរ៉ង់ នឹងបើកកិច្ចប្រជុំឡើងវិញនា សប្តាហ៍ខាងមុខ ដើម្បីពិភាក្សាលំអិតលើសេចក្តីព្រាងនេះ ព្រមទាំងបោះឆ្នោតអនុ ម័តជាលើកទី២ មុននឹងដាក់ជូនស្ថាប័នសាសនាមានសមត្ថកិច្ច ដើម្បីអនុម័តជា លើកចុងក្រោយឲ្យក្លាយទៅជាច្បាប់ធរមាន៕


ប្រតិកម្មទៅវិញ