|
អ៊ីរ៉ង់បង្កើត “តំបន់ក្រហម” នៅអ៊ីរ៉ាក់ដើម្បីទប់ស្កាត់ការរីករាលដាលរបស់ IS (Image: VNA) |
(VOVworld) – នាថ្ងៃទី ៦ មករា កាណាល់ទូរទស្សន៍ “Press TV” បានដកស្រង់ សំដីរបស់មេបណ្ជាការបណ្ដាកំលាំងកងទ័ពជើងគោកអ៊ីរ៉ង់ ឧត្តមសេនីយ៍ត្រី
Ahmad Reza Pourdastan បានឲ្យដឹងថា៖ ប្រទេសនេះបានបង្កើត “តំបន់ក្រហម”
នៅតំបន់ ដែនដីរបស់អ៊ីរ៉ាក់ជិតនឹងខ្សែព្រំដែនជាមួយអ៊ីរ៉ង់ដើម្បីទាប់ស្កាត់រាល់
ការឆ្លៀតចូលក្នុង ប្រទេសនេះរបស់ជនប្រដាប់អាវុធចំណុះអង្គការភេវរកម្ម
“រដ្ឋឥស្លាមស្វ័យប្រកាស” (IS)។ តំបន់ក្រហមស្ថិតនៅចម្ងាយ ៤០ គីឡូម៉េ
ត្រគិតដល់ខ្សែព្រំដែនរួម។ ឧត្តមសេនីយ៍ត្រី Pourdastan បានព្រមានថា៖ IS នឹងត្រូវទទួលបានការឆ្លើយតបតវិញយ៉ាងខ្លាំងក្លារបស់កំលាំងជើងគោគ
អ៊ីរ៉ង់ក្នុងករណីគេចាប់ផ្តើមការវាយប្រហារ៕