នៅក្នុងបទសម្ភាសន៍ដែលត្រូវបានចុះផ្សាយនៅកាសែត Etmad នៅថ្ងៃទី ២៣ ខែមករា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងមិនអនុញ្ញាតឱ្យអាមេរិកជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួនឡើយ ប៉ុន្តែបើកចំហលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើបញ្ហាប្រេងរ៉ែក៏ដូចជាធានាសន្តិសុខនៅតំបន់ឈូងសមុទ្រ Persia។ ទោះយ៉ាងណាក៏ដោយ លោក Mohammad Javad Zarif បានអះអាងថាវត្តមានបរទេសនៅក្នុងតំបន់ឈូងសមុទ្រគឺបណ្តាលឱ្យមានអសន្តិសុខ។
មុននេះ មួយថ្ងៃ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានអំពាវនាវឱ្យរដ្ឋអំណាចថ្មី របស់អាមេរិកដកទណ្ឌកម្មដោយគ្មានលក្ខខ័ណ្ឌ លើសាធារណរដ្ឋអ៊ីស្លាមដើម្បីជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរនៅឆ្នាំ ២០១៥ ផងដែរ៕