អ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីត​ ត​ភ្ជាប់សកម្មភាព​ពាណិជ្ជកម្មឡើងវិញ

Chia sẻ
(VOVWORLD) - មន្រ្តីអ៊ីរ៉ង់ម្នាក់បានប្រកាសនៅថ្ងៃទី ២៥ ខែមេសាថា សកម្មភាពពាណិជ្ជកម្មរវាងអ៊ីរ៉ង់និងអារ៉ាប់ប៊ីសាអូឌីត ត្រូវបានតភ្ជាប់ឡើងវិញក្នុងបរិបទដែលប្រទេសមជ្ឈឹមបូព៌ាទាំងពីរនេះកំពុងពន្លឿនការខិតខំប្រឹងប្រែងធ្វើប្រក្រតីភាពទំនាក់ទំនង បន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងកាលពីខែមុន។
អ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីត​ ត​ភ្ជាប់សកម្មភាព​ពាណិជ្ជកម្មឡើងវិញ - ảnh 1 រដ្ឋមន្ត្រីផ្លូវថ្នល់ និងអភិវឌ្ឍន៍ទីក្រុងអ៊ីរ៉ង់ លោក Mehrad Bazrpash ។(រូបថត៖ IRNA/TTXVN)

យោងតាមទីភ្នាក់ងារសារព័ត៌មាន IRNA រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម រ៉ែ និងពាណិជ្ជកម្មអ៊ីរ៉ង់ លោក Reza Fatemi-Amin បានចេញសេចក្តីប្រកាសខាងលើ នៅពេលធ្វើអត្ថាធិប្បាយអំពីកិច្ចព្រមព្រៀងដែលសម្រេចបានរវាងទីក្រុង Tehran និង Riyadh សំដៅធ្វើប្រក្រតីភាពទំនាក់ទំនងទ្វេភាគី។ កាលពីថ្ងៃទី ២៣ ខែមេសា រដ្ឋមន្ត្រីផ្លូវថ្នល់ និងអភិវឌ្ឍន៍ទីក្រុងអ៊ីរ៉ង់លោក Mehrad Bazrpash ក្នុងបទសម្ភាសន៍ដែលបានចុះផ្សាយនៅលើគេហទំព័ររបស់ក្រសួងនេះ ក៏បានឲ្យដឹងថា ទីក្រុង Tehran បានទទួលសំណើររបស់ទីក្រុង Riyadh ស្តីពីការអនុវត្តជើងហោះហើរជាប្រចាំចំនួន ៣ ជារាងរាល់សប្តាហ៍ រវាងប្រទេសទាំងពីរ ក្រៅពីជើងហោះហើរក្នុងអំឡុងពេលធ្វើធម្មយាត្រា Hajj។ កាលពីខែមីនាកន្លងទៅ អ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីតបានឈានដល់កិច្ចព្រមព្រៀងស្ដារទំនាក់ទំនងការទូតឡើងវិញ និងបើកទ្វារស្ថាន ទូតនិងស្ថាប័នតំណាងនៅក្នុងប្រទេសទាំងពីរឡើងវិញ ក្នុងរយៈពេល ២ ខែ៕

 

ប្រតិកម្មទៅវិញ