អ៊ីរ៉ង់ថ្កោលទោសសាលក្រមរបស់អាមេរិកអំពីការវាយប្រហារភេរវកម្មថ្ងៃទី ១១ កញ្ញា

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៦ ឧសភា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Bahram Qasemi បានឲ្យដឹងថា៖ មជ្ឈដ្ឋានមន្ត្រីនៃប្រទេសនេះថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះសាលក្រមនៃតុលាការអាមេរិកមួយដែលទាមទាឲ្យអ៊ីរ៉ង់ត្រូវសងវិញពីការខូចខាតបណ្ដាជនរងគ្រោះក្នុងការវាយប្រហារភេរវកម្មនាថ្ងៃទី ១១ កញ្ញា ឆ្នាំ ២០០១ នៅអាមេរិក។ 
អ៊ីរ៉ង់ថ្កោលទោសសាលក្រមរបស់អាមេរិកអំពីការវាយប្រហារភេរវកម្មថ្ងៃទី ១១ កញ្ញា - ảnh 1 អ៊ីរ៉ង់ថ្កោលទោសសាលក្រមរបស់អាមេរិកអំពីការវាយប្រហារភេរវកម្មថ្ងៃទី ១១ កញ្ញា

នាថ្ងៃទី ៦ ឧសភា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Bahram Qasemi បានឲ្យដឹងថា៖ មជ្ឈដ្ឋានមន្ត្រីនៃប្រទេសនេះថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះសាលក្រមនៃតុលាការអាមេរិកមួយដែលទាមទាឲ្យអ៊ីរ៉ង់ត្រូវសងវិញពីការ ខូចខាតបណ្ដាជនរងគ្រោះក្នុងការវាយប្រហារភេរវកម្មនាថ្ងៃទី ១១ កញ្ញា ឆ្នាំ ២០០១ នៅអាមេរិក។ សេចក្តីប្រកាសរបស់ក្រសួងការបរទេសអ៊ីរ៉ង់សង្កត់ធ្ងន់ថា៖ សាលក្រមរបស់តុលាការអាមេរិកគឺមិនអាចទទួលយកបានឡើយដែលមាន ឧបាយកលនយោបាយសរសេរឡើងវិញប្រវត្តិសាស្ត្រ។ នាសប្តាហ៍មុន តុលាការ មួយនៅខ័ណ្ឌ Manhattan អាមេរិក បានស្នើឲ្យអ៊ីរ៉ង់ កំលាំងការពារបដិវត្តន៍ ឥស្លាមអ៊ីរ៉ង់និងធនាគារកណ្ដាលអ៊ីរ៉ង់ត្រូវសងកញ្ចប់ប្រាក់ចំនួន ៦ ពាន់ លានដុល្លាអាមេរិកសំរាប់ជនរងគ្រោះក្នុងការវាយប្រហារភេរវកម្មនាថ្ងៃទី ១១ កញ្ញា ឆ្នាំ ២០០១ ដោយសារ ទាក់ទិនដល់មរណភាពរបស់ជនរងគ្រោះចំនួន ១០០៨ នាក់។ ភេរវករ Osama Binladen និងបណ្តាញភេរវកម្ម Al Qaeda ទទួលស្គាល់ឈរនៅខាងក្រោយការវាយប្រហារដ៏បង្ហូរឈាមនេះ៕ 

ប្រតិកម្មទៅវិញ