អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani ។ (រូបថត៖ Tehrantimes) |
រដ្ឋាភិបាលទីក្រុងតេហេរ៉ង់កំពុងដាស់តឿនឱ្យមានការដោះលែងជនជាតិអ៊ីរ៉ង់ជាង ១០ នាក់ ដែលត្រូវបានឃុំខ្លួននៅក្នុងសហរដ្ឋអាមេរិក។ ជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃទី ១៦ ខែសីហា បានសរសេរនៅលើបណ្តាញសង្គម Twitter ថា ទីក្រុងវ៉ាស៊ីនតោនប្តេជ្ញាចិត្ត ទាមទារសេរីភាពរបស់ជនជាតិអាមេរិកទាំងអស់ ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសអ៊ីរ៉ង់។
ចំណាត់ការនេះ កើតឡើងនៅពេលដែលភាគីពាក់ព័ន្ធកំពុងស្វែងរកការស្តារឡើងវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលបានចុះហត្ថលេខារវាងអ៊ីរ៉ង់ និងមហាអំណាចកាលពីឆ្នាំ ២០១៥ បន្ទាប់ពីសហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ នៅឆ្នាំ ២០១៨ និងដាក់ទណ្ឌកម្មឡើងវិញលើទីក្រុងតេហេរ៉ង់។ វង់ចរចាលើកទី៨ ស្តីពីការស្ដារឡើងវិញនូវកិច្ចព្រមព្រៀងត្រូវបានបន្តនៅទីក្រុងវីយ៉ែន (អូទ្រីស) នៅថ្ងៃទី ៤ ខែសីហា ដែលជាលើកទីមួយចាប់តាំងពីខែមីនាឆ្នាំនេះ។ នៅថ្ងៃទី ៨ ខែសីហា សហភាពអឺរ៉ុប (EU) បាននាំចេញសេចក្តីព្រាងអត្ថបទចុងក្រោយ ហើយកំពុងរង់ចាំការសម្រេចចិត្តរបស់ភាគីចូលរួម។ នៅថ្ងៃទី ១៦ ខែសីហា អ៊ីរ៉ង់បានបញ្ជាក់ថា ខ្លួនបានប្រគល់ការឆ្លើយតបជាលាយលក្ខណ៍អក្សរចំពោះសេចក្តីព្រាងកិច្ចព្រមព្រៀងនេះ ហើយថា EU កំពុងសិក្សាការឆ្លើយតបរបស់អ៊ីរ៉ង់៕