|
អ៊ីរ៉ង់ដាស់តឿនមហាអំណាចលុបចោលបទដាក់ទណ្ឌកម្មទាំងអស់ (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៨ តុលា អ្នកចរចារអំពីបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ អនុរដ្ឋមន្ត្រី ការបរទេសទទួលបន្ទុកបណ្ដាបញ្ហានៅអឺរ៉ុបនិងអាមេរិកនៃប្រទេសនេះ លោក Majid
Takht – e – Ravanchi បានចាត់ទុកថា៖ ការចរចារអំពីបញ្ហានុយក្លេអ៊ែររវាង Tehran និង
ក្រុម P5+1 ត្រូវនាំទៅដល់ការលុបចោលបទដាក់ទណ្ឌកម្មទៅលើសាធារណៈរដ្ឋ
ឥស្លាមនេះទាំងស្រុង។ លោក Takht – e – Ravanchi បានអះអាងថា៖ Tehran មិនយល់ព្រមអំពីការលុបចោលបទដាក់ទណ្ឌកម្មជាបណ្តើៗទេ ក៏ដូចជា ការធ្វើដោយ ឡែកបទដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ចពាណិជ្ជកម្មនិងនយោបាយ។ អ្នកចរចារនេះបាន រិះគន់លោកខាងលិចដែលបានដាក់ចេញការទាមទា “ហួសហេតុ” ក្នុងការចរចារ ដោះស្រាយបញ្ហានុយក្លេអ៊ែរ។ ទន្ទឹមនឹងនោះ លោក Takht – e – Ravanchi បានសង្កត់
ធ្ងន់ថា៖ Tehran មិនស្វែងរកវិធានការពន្យាពេលការចរចារ ហើយកំពុងខំប្រឹងប្រែង
ទទួលបានកិច្ចព្រមព្រៀងលើគ្រប់វិស័យជាមួយក្រុម P5+1 មុនកាល កំណត់ ថ្ងៃទី
២៤ វិច្ឆិការខាងមុខ។ តាមផែនការ វង់ចរចារជាបន្តរវាង Tehran និងក្រុម P5+1 នឹងត្រូវបានរៀបចំឡើងនាថ្ងៃទី ១៨ វិច្ឆិការ ខាងមុខ នៅទីក្រុង Vienna អ៊ូទី្រស៕