អ៊ីរ៉ង់ជូនដំណឹងអំពីដំណើរការផលិតអ៊ុយរ៉ាញ៉ូម

Chia sẻ
(VOVWORLD) - ក្នុងរយៈពេលមិនដល់ ៤ ខែផង អ៊ីរ៉ង់បានផលិតអ៊ុយរ៉ាញ៉ូមចំនួន ៥៥ គីឡូក្រាមដែលចម្រើននៅកំរិត ២០% ហើយក្នុងរយៈពេល ៨ ខែប្រទេសនេះអាចផលិតសារធាតុអ៊ុយរ៉ាញ៉ូមបានចំនួន ១២០ គីឡូក្រាមបន្ថែមទៀតក្នុងកម្រិតដូចពោលខាងលើនះ ។
អ៊ីរ៉ង់ជូនដំណឹងអំពីដំណើរការផលិតអ៊ុយរ៉ាញ៉ូម - ảnh 1នៅខាងក្នុងរោងចក្រថាមពលនុយក្លេអ៊ែរមួយនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ (រូបថត៖ AFP / VNA)

យោងតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់កាលពីថ្ងៃទី ៧ ខែមេសាបានដកស្រង់សម្តី របស់អ្នកនាំពាក្យស្ថាប័នថាមពលបរមាណូអ៊ីរ៉ង់ (AEOI) លោក Behrouz Kamalvandi បានឲ្យដឹងថា ក្នុងរយៈពេលមិនដល់ ៤ ខែផង អ៊ីរ៉ង់បានផលិតអ៊ុយរ៉ាញ៉ូមចំនួន ៥៥ គីឡូក្រាមដែលចម្រើននៅកំរិត ២០% ហើយក្នុងរយៈពេល ៨ ខែប្រទេសនេះអាចផលិតសារធាតុអ៊ុយរ៉ាញ៉ូមបានចំនួន ១២០ គីឡូក្រាមបន្ថែមទៀតក្នុងកម្រិតដូចពោលខាងលើនះ ។

ការជូនដំណឹងនេះត្រូវបានធ្វើឡើងក្នុងរយៈមួយថ្ងៃ បន្ទាប់ពីប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានរៀបចំកិច្ចចរចាដោយប្រយោលនៅទីក្រុងវីយែន (ប្រទេសអូទ្រីស) ដែលភាគីទាំងពីរបានចាត់ទុកថានេះគឺជា“ ចំណុចមានលក្ខណៈស្ថាបនា” ដើម្បីស្វែងរកវិធី វិលត្រឡប់មកការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលបានចុះហត្ថលេខារវាងអ៊ីរ៉ង់និងប្រទេសមហាអំណាចកាលពីឆ្នាំ ២០១៥ ដែលមានឈ្មោះពេញលេញថា ផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ៕

ប្រតិកម្មទៅវិញ